ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញដឹកនាំបញ្ជាផ្ទាល់ពីលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២វេលាម៉ោង ១៥ និង៣០នាទី បានបន្តប្រតិបត្តិការចុះបង្រាបទីតាំងសង្ស័យមានបង្កប់ល្បែងសុីសងអនឡាញ នៅសណ្ឋាគារ មីន (MinHotel) ស្ថិតនៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
បេីតាមការបញ្ជាក់ពីលោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានឱ្យដឹងថា ប្រតិបត្តិការនេះមានការចូលរួមពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងរាជធានី ភ្នំពេញប្រចាំខណ្ឌដូនពេញ លោក លី ប៊ុនអេង ស្នងការរងរាជធានីភ្នំពេញនិងមានការចូលរួម លោក ទៀង ច័ន្ទសារអធិការនគរបាលខណ្ឌដូនពេញ លោក ថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ លោកអភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងនគរបាលខណ្ឌ លោកចៅសង្កាត់ផ្សារថ្មី៣ លោកនាយប៉ុស្តិ័ផ្សារថ្មី៣។
លោក ចាប ឌីណា បានបន្ថែមថា ក្នុងប្រតិបត្តិការខាងលេីនេះជាលទ្ធផល៖ នៅបន្ទប់២០២ មានកុំព្យូទ័រលេីតុចំនួន ០៤គ្រឿង កំពុងដំណេីរការ ម៉ាកអូប៉ូ(Oppo)ចំនួន ៥៨គ្រឿង ទូរសព្ទ័ម៉ាក Mi ចំនួន១០ គ្រឿង ទូរសព្ទ័ Iphone ចំនួន ០១គ្រឿង សព្ទ័Vivo ចំនួន ០៣គ្រឿង សរុបចំនួននិងបន្ទប់ ១៦៨ មានកុំព្យូទ័រ Lap top(កុំព្យូទ័រយួរដៃ)ចំនួនពីរគ្រឿង សុីមកាត ដុំសាកទូរសព្ទដៃម៉ាកIphone ,Sumsung និងសុីមកាតមួយចំនួន។
ជាក់ស្តែងនៅទីតាំងមិនមានអ្នកស្នាក់នៅក្នុងបន្ទប់២០២នេះទេ ជាកលស្តែងឃេីញមានម៉ាសុីនកុំព្យូទ័រកំពុងបេីកដំណេីរការ។ ដោយឡែកនៅបន្ទប់១៦៨ ក៍មិនមានមនុស្សដែរ តែមានកុំព្យូទ័រពីរគ្រឿង(មិនដំណេីរការ)៕
ដោយ៖ស តារា