ព័ត៌មានទាន់ហេតុការណ៍៖

លោកព្រះរាជអាជ្ញារង សុធា ពិសិដ្ឋ ដឹកនាំកម្លាំងនគរបាលនិងងរាជអាវុធហត្ថចុះបង្រ្កាបករណីលេងល្បែងខុសច្បាប់

ចែករំលែក៖

    ខេត្តកំពង់ចាម៖ ដោយគោរពតាម បទបញ្ជាដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការយកចិត្តទុកដាក់ណែនាំចង្អុលបង្ហាញរបស់លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនឹងចំណាត់ការដ៏មុឺងម៉ាត់របស់លោកព្រះរាជអាជ្ញា វង្ស ប៊ុនវិសុទ្ធ ស្តីពីយុទ្ធនាការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យដូចភ្លៀងរលឹមនោះ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤និង៣០នាទី លោក​ សុធា​ ពិសិដ្ឋ ព្រះរាជអាជ្ញា​រងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមបានដឹកនាំបញ្ជាផ្ទាល់នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នគរបាលអធិការដ្ឋានក្រុងកំពង់ចាម និងកម្លាំងជំនាញព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត អាជ្ញាធរមូលដ្ឋាន បើកប្រតិបត្តិការចុះបង្ក្រាបករណីបើកនិងលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀ) ចំនួន២កន្លែង គឺ៖

    ទី១៖ នៅចំណុចក្នុងរោងក្រោមដេីមស្វាយ​ ស្ថិតក្នុងភូមិបឹងកុក២​ សង្កាត់បឹងកុក​ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ជាលទ្ធផលយើងបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៦នាក់គឺ៖

១- ឈ្មោះ​ ម៉ៅ​ តូរ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ​, ២-ឈ្មោះ ប៊ីន​ ឃាង ភេទប្រុស អាយុ៦៤ឆ្នាំ​ ជនជាតិខ្មែរ,

​៣- ឈ្មោះ​ ហ៊ឹម​ សុភា ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ​, ៤-ឈ្មោះ​ យិន​ ពៅ ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ​, 

៥- ឈ្មោះ​ វ៉ែន​ វ៉ាន់ឌី ភេទប្រុសអាយុ៥១ឆ្នាំ ជនជាតិខ្មែរ, ៦- ឈ្មោះ​ ហែម​ ផល ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ​ ទាំង០៦នាក់នេះនៅភូមិបឹងកុក២​ សង្កាត់បឹងកុក​ ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម។

     ចំពោះវត្ថុតាងដែលដកហូតបានរួមមាន៖ ប្រាក់រៀលចំនួន៤៦០,០០០រៀល(បួនសែនប្រាំមួយម៉ឺនរៀល),  ប្រាក់ដុល្លារចំនួន២០០ដុល្លារ(ពីររយដុល្លារអាមេរិក),

​ទូរស័ព្ទដៃចំនួន០៤គ្រឿង, ម៉ូតូចំនួន០៤គ្រឿង, បៀចំនួន១០០សន្លឹក។

    ករណីទី២ ៖ នៅថ្ងៃដដែល លោកព្រះរាជអាជ្ញារង សុធា ពិសិដ្ឋ បានដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ ( លេងបៀភ្នាល់ដាក់ប្រាក់ ) នៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម  ហើយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣ នាក់ : ១-ឈ្មោះ  ស្រុិន ម៉េងយូ ភេទប្រុស  អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទី១៥  សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ( ជាម្ចាស់ផ្ទះ ),

២-ឈ្មោះ ថា រ៉ាត់  ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស់នៅភូមិឡឥដ្ឋ សង្កាត់បឹងកុក  ក្រុងកំពង់ចាម  ខេត្តកំពង់ចាម ។

៣-ឈ្មោះ   សុខ ធី ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ស់នៅភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម 

+ ដកហូតវត្ថុតាងរួមមាន : 

– បៀចំនួន ០២ ហ៊ូ 

– ទូរសព្ទ័ដៃ ចំនួន ០៣ គ្រឿង ។ 

– ប្រាក់រៀលចំនួន ៧២៥០០ រៀល និងប្រាក់ដុល្លា ចំនួន ១០០ ដុល្លា ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញបានបញ្ជូនចាត់តាមនីតិវិធី ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖