ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយដងស្ទឹងស្រែង ត្រៀម​បង្ការ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត

ចែករំលែក៖

ខេត្តសៀមរាប ៖ អង្គភាពមន្ទីរធនធានទឹក និងឧតុនិយម ខេត្តសៀមរាប ប្រកាសឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នករស់នៅតាមបណ្ដោយដងស្ទឹងស្រែង ត្រៀម​បង្ការ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ។

យោងតាមការសង្កេត តាមដានស្ថានភាពអាកាសធាតុ ដែលបានវិវត្តជាក់ស្ដែងជាបន្តបន្ទាប់ របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ភ្លៀងនៅតែបន្តធ្លាក់គ្របដណ្តប់ទូទាំងប្រទេស ដោយឡែកខេត្តសៀមរាប ក៏បន្តទទួលរងនូវឥទ្ធិពលនេះផងដែរ។

ផ្អែកតាមស្ថានភាពដូចបានជម្រាបជូនខាងលើនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងស្រែង ក្នុងភូមិសាស្ត្រស្រុកស្រីស្នំ និងស្រុកក្រឡាញ់ មេត្តាត្រៀម បង្កា និងប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអាជ្ញាធរដែនដី និងសាធារណជនមេត្តាជ្រាប ជាព័ត៌មាន និងបន្តមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង ជាពិសេសនៅតាមបណ្ដោយដង ស្ទឹងត្រែង ក្នុងភូមិសាស្ត្រស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ៕

ដោយ : សិលា


ចែករំលែក៖