ព័ត៌មានទាន់ហេតុការណ៍៖

“ការដាក់ឱ្យប្រើប្រាស់ឯកសារផ្សព្វផ្សាយគោលការណ៍ណែនាំប្រការគួរធ្វើ និងមិនគួរធ្វើ (Do and Don’t) សម្រាប់ភ្ញៀវទេសចរផ្ទៃក្នុង តាមគន្លងប្រក្រតីភាពថ្មី”

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានបញ្ជាក់ពីករណី ចេញសេចក្តីជូនដំណឹង ស្តីពី “ការដាក់ឱ្យប្រើប្រាស់ឯកសារផ្សព្វផ្សាយគោលការណ៍ណែនាំប្រការគួរធ្វើ និងមិនគួរធ្វើ (Do and Don’t) សម្រាប់ភ្ញៀវទេសចរផ្ទៃក្នុង តាមគន្លងប្រក្រតីភាពថ្មី”

ក្រសួងទេសចរណ៍បន្តថា, ស្របពេលនឹងយុទ្ធនាការចាក់វ៉ាក់សាំងបានសម្រេចតាមផែនការកំណត់របស់រាជរដ្ឋាភិបាលខណៈពេលដែល ចលនាទេសចរណ៍ផ្ទៃក្នុងកំពុងមានកំណើនជាបណ្តើរៗ និងដើម្បីចូលរួមក្នុងការផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង ដោយផ្អែកលើអភិក្រមចម្បងគឺ “ការពង្រឹងភាពជឿជាក់ ទំនុកចិត្ត” ក្រសួងទេសចរណ៍ សូមជម្រាប ជូន ដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរ  ត្រូវសហការអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវឯកសារផ្សព្វផ្សាយនេះ។

ក្នុងនោះផងដែរប្រតិប្រតិបត្តិករទេសចរណ៍អាចទាញយក QR Code ក្នុងសេចក្តីជូនដំណឹងនេះដើម្បីទទួលបានឯកសារផ្សព្វផ្សាយជាទម្រង់អេឡិចត្រូនិច។

ខាងក្រោមនេះ ជាខ្លឹមសារនៃសេចក្តីជូនដំណឹង ស្តីពី “ការដាក់ឱ្យប្រើប្រាស់ឯកសារផ្សព្វផ្សាយគោលការណ៍ណែនាំប្រការគួរធ្វើ និងមិនគួរធ្វើ (Do and Don’t) សម្រាប់ភ្ញៀវទេសចរផ្ទៃក្នុងតាមគន្លងប្រក្រតីភាពថ្មី” ៕

ដោយ : សហការី


ចែករំលែក៖