ប្រទេសចិន៖ បេីយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ TVK នៃក្រសួងព័ត៍មាន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ តាមសំណើសូមយាង របស់ លោក សុី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហរទ័យ ស្តេចយាងបំពេញព្រះរជាទស្សនៈកិច្ចជាផ្លូវការ នៅខេត្ត hunan សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី ២១ ដល់ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២ ។
ដោយឡែកនៅល្ងាចថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន លោក Zhang Qingwei លេខាបក្សខេត្ត និងលោក Mao weiming អភិបាលខេត្ត hunan ចូលក្រាបថ្វាយបង្គំគាល់៕
ដោយ៖សហការី