ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់ពាក្សសម្តីគ្នា បងថ្លៃចាក់ប្អូនថ្លៃមួយកាំបិតស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ទំនាស់ពាក្យសម្តីគ្នាក្នុងពេលផឹកសុីស្រវឹង ធ្វើឱ្យបងថ្លៃចាក់ប្អូនថ្លៃស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះ នៅវេលាម៉ោង០៦និង៣០នាទីល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅភូមិត្រសេកជ្រំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ។

នគរបាលស្រុកម៉ាឡៃបានឱ្យដឹងថា៖ជនរងគ្រោះជាប្អូនថ្លៃដែលស្លាប់ឈ្មោះនូវ លាភ ភេទប្រុស អាយុ២៨ឆ្នាំ។  ចំណែកបងថ្លៃជាជនដៃដល់ឈ្មោះឆេន ចាន់ថា ភេទប្រុស អាយុ៣៥ឆ្នាំ អ្នកទាំង០២នាក់ រស់នៅភូមិត្រសេកជ្រំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ។

នគរបាលបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះជាប្អូនថ្លៃនិងជនដៃដល់ជាបងថ្លៃបានផឹកស្រាស្រវឹងរៀងៗខ្លួន ហើយក៏មានទំនាស់ពាក្សសម្តីគ្នា។ នៅពេលបងថ្លៃដើរមកពីផឹកស្រា ប្អូនថ្លៃនៅនឹងផ្ទះឃើញបងថ្លៃដើរចូលផ្ទះក៏យកកាំបិតខ្វែវទៅកាប់  ពេលនោះកើតរឿងប្រតាយប្រតប់គ្នាក៏ត្រូវបងថ្លៃចាក់ត្រូវ០១កាំបិតចំគ្រលៀនខាងឆ្វេងរងរបួសធ្ងន់ ហើយបានស្លាប់ក្រោយពីដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាព  ។ ចំណែកបងថ្លៃក៏ត្រូវរបួសដែរ តែក្រោយកើតហេតុបានរត់គេចខ្លួនបាត់។ នៅពេលនេះកម្លាំងនគរបាលស្រុកម៉ាឡៃកំពុងស្រាវជ្រាវដើម្បីឃាត់ខ្លួនយកមកសួរនាំនិងចាត់ការតាមនីតិវិធី ៕

ដោយ ៖ វណ្ណា


ចែករំលែក៖