ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ​ ហ៊ុន​ សែន ​៖​ ​“ការបើកឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រយៈពេលមួយខែដោយឥតគិតថ្លៃ”​

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានថ្លែង​នៅលេីផេកហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃ​សុក្រ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០២២នេះថា៖​ ​“ការបើកឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រយៈពេលមួយខែដោយឥតគិតថ្លៃ”​។ 

សម្ដេចតេជោ​ បានថ្លែង​បន្តថា​ អបអរសាទរចំពោះការបើកឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រយៈពេលមួយខែដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២ ដែលជាសមិទ្ធផលផ្លូវល្បឿនលឿនថ្មីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រកម្ពុជា។

មុនចូលប្រើប្រាស់ផ្លូវល្បឿនលឿន ឥតគិតថ្លៃក្នុងខែតុលា ឆ្នាំ២០២២ នេះបាន សូមបងប្អូនប្រជាពលរដ្ឋ ជាអ្នកបញ្ជាយានយន្ត ទស្សនាវីដេអូស្ដីពី “លក្ខខណ្ឌបេីកបរលេីផ្លូវល្បឿនលឿន” តាមការណែនាំរបស់ក្រសួង សាធារណការ​ និងដឹកជញ្ជូនជាមុនសិន។

បន្ថែមពីនេះ​ សម្ដេច​តេជោ​ សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ សូមបើកបរដោយសុវត្ថិភាព៕

ដោយ​៖ស​ តារា​


ចែករំលែក៖