គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate ជឿជាក់ថា អុីតាលីមានភាពខ្លាំងដូចពេលដែលពួកគេបានឈ្នះជើងឯកអឺរ៉ុបកាលពីឆ្នាំមុន បើទោះបីជាក្រុមរបស់លោក Roberto Mancini ខកខានក្នុងការប្រកួតជម្រុះ World Cup នៅឆ្នាំនេះនៅប្រទេសកាតាក៏ដោយ។
អុីតាលីបានយកឈ្នះអង់គ្លេសនៅកីឡដ្ឋាន Wembley ដោយបាល់ប៉េណាល់ទីដើម្បីលើកពានជើងឯកអឺរ៉ុប (យូរ៉ូ) មុនពេលក្រុមទាំងនោះបានប្រកួតស្មើ ០-០ ក្នុងពាន Nations League ក្នុងខែមិថុនា។ ពួកគេជួបគ្នាម្តងទៀតក្នុងការប្រកួតនៅទីក្រុង Milan នៅរាត្រីថ្ងៃសុក្រនេះ។
លោក Southgate បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា “យើងបានលេងជាមួយអុីតាលីរួចហើយ យើងដឹងពីទម្រង់លេងរបស់កីឡាករក្នុងក្រុមជម្រើសជាតិអុីតាលី។
វាអាស្រ័យលើពួកយើងក្នុងការឆ្លើយតបទៅនឹងលទ្ធផលនៃជំនួបពីរលើកចុងក្រោយ និងធ្វើឲ្យប្រសើរឡើង” ។
នៅពេលសួរថា តើក្រុមម្ចាស់ផ្ទះខ្សោយជាងឬអត់? លោក Southgate បានបន្ថែមថា “ទេ ខ្ញុំមិននិយាយនោះទេ យើងតាមដាន Serie A យ៉ាងជិតស្និទ្ធ ខ្ញុំបាននៅអុីតាលីកាលពី២សប្តាហ៍មុនដើម្បីមើលការប្រកួត Milan Derby និងបន្ទាប់មក Udinese យើងស្គាល់អ្នកលេងនៅ Serie A “។
លោក Southgate បាននិយាយថា ក្រុមដែលកំពុងរៀបចំការប្រកួតបាល់ទាត់ពិភពលោកបានសិក្សាលទ្ធផលយ៉ាងជិតស្និទ្ធក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ គាត់បាននិយាយថា “យើងបានវិភាគអ្វីៗគ្រប់យ៉ាង គ្រប់ស្ថានការណ៍ ខ្ញុំគិតថា នៅពេលអ្នកឈ្នះ យើងកំពុងនៅមុនរដូវក្តៅនេះ ២២ប្រកួតដោយមិនចាញ់ ហើយអ្នកប្រហែលជាមិនវិភាគការឈ្នះខ្លាំងដូចអ្នកវិភាគការចាញ់ទេ នោះប្រហែលជាមិនមែនជាវិធីសាស្រ្តត្រឹមត្រូវទេ”។
អង់គ្លេសដែលជាក្រុមបាតតារាង League A នៃពូល៣កំពុងស្ថិតនៅលើតំបន់នៃការកាត់ចោលទៅ League B បន្ទាប់ពីទទួលបាន២ពិន្ទុពីការប្រកួត៤លើកដំបូងរបស់ពួកគេ រួមទាំងការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលក្រោមថ្វីជើងក្រុមហុងគ្រី ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច