ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់រំលោភក្មេងស្រីម្នាក់បានសម្រេច ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់និងយុវជនអាយុ២៤ឆ្នាំម្នាក់ទៀត បានចាប់ក្មេងស្រីអាយុ១៣ឆ្នាំរំលោភបានសម្រេច ចុងក្រោយត្រូវបានក្មេងស្រីរងគ្រោះដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចចាត់ការតាមច្បាប់។ករណីនេះ បានកើតឡើងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២៣និង២០នាទី ស្ដិតក្នុងភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

      មន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ក្មេងស្រីរងគ្រោះ អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ចំណែកជនសង្ស័យ០២នាក់ ទី១/ឈ្មោះ ម៉ន សិលា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ ព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល និង២/ឈ្មោះ ស៊ីថា ផានុ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានដឹកទឹកសុទ្ធ មានទីលំនៅភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

    ប្រភពដដែលបន្តថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៩និង៣០នាទី ជនរងគ្រោះបានដើរលេងមកមើលល្ខោននៅវត្តស្វាយបុទមឌិនសុវណ្ណារាម ហៅវត្តថ្មី ស្ថិតភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយទៅចំនួន ០៣នាក់ លុះដល់ម៉ោង២៣និង០០នាទី ជនរងគ្រោះនិងមិត្តភក្ដិម្នាក់ឈ្មោះ ភ័ស ស្រីភណ្ឌ ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានដើរទៅលេងនៅជុំវិញវិហារ ស្រាប់តែជនសង្ស័យឈ្មោះ ម៉ន សិលា ភេទប្រុស បានហៅជនរងគ្រោះ មកនិយាយនិងអូសដៃ យកទៅកន្លែងចេតិយ ហើយជនសង្ស័យម្នាក់ទៀត ឈ្មោះ ស៊ីថា ផានុ បានដើរមកតាមក្រោយ ក៏ធ្វើសកម្មភាពខ្ទប់មាត់ជនរងគ្រោះហើយបាន អោបថើប ស្ទាបអង្អែរ និងដោះខោអាវជនរងគ្រោះចេញអស់ រួចក៏ធ្វើសកម្មភាពរួមភេទជាមួយជនរងគ្រោះរហូតបានសម្រេចទាំង២នាក់ បន្ទាប់ពីរួមភេទ រួចជនសង្ស័យទាំងពីរក៏បានគេចខ្លួនបាត់ពីកន្លែកកើតហេតុ ។    បន្ទាប់មកជនរងគ្រោះបាននិយាយប្រាប់ឈ្មោះ ថ.ស.ន ភេទស្រី អាយុ ១៥ឆ្នាំ មានទីលំនៅជាមួយគ្នា ត្រូវជាបងបង្កើតរបស់ជនរងគ្រោះ  ថាមានគេរំលោភខ្ញុំ លុះដល់ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០៧ និង ៣០ នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ក្រោយពីទទួលបានបណ្ដឹងភ្លាមកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ សហការជាមួយកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុកកៀនស្វាយចុះស្រាវជ្រាវ និងកំណត់មុខសញ្ញារហូតដល់វេលាម៉ោង ១១ និង៣០នាទីថ្ងៃខែឆ្នាំដដែលទើបស្គាល់មុខសញ្ញានិងហៅជនសង្ស័យទាំងពីរខាងលើមកប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយដើម្បីសួរនាំ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តអំពើដូចខាងលើប្រាកដមែន។

   បច្ចុប្បន្នជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖