ភ្នំពេញ៖ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន ៨នាក់បានស្លាប់ និងរងរបួសធ្ងន់-ស្រាលចំនួន ១៤នាក់ (ធ្ងន់៩នាក់ និងស្រាល៥នាក់)ដោយគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច។
សូមបញ្ជាក់ថា, ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៨លើក នៅរាជធានី-ខេត្តចំនួន៨ដូចជា៖ ខេត្តកំពង់ចាម ស្លាប់ ១នាក់ , កំពង់ស្ពឺ ស្លាប់ ១នាក់ និងរបួស ២នាក់ , កំពង់ឆ្នាំង ស្លាប់ ២នាក់ , កំពត ស្លាប់ ១នាក់ និងរបួស ៤នាក់ , កណ្តាល ស្លាប់ ២នាក់ និងរបួស ១នាក់ , ភ្នំពេញ របួស ៣នាក់ , ពោធិ៍សាត់ ស្លាប់ ១នាក់ និងរបួស ១នាក់ និងខេត្តតាកែវ របួស ៣នាក់។
ករណីគ្រោះថ្នាក់ ភាគច្រើនមិនគោរពច្បាប់ចរាចរណ៍ បើកបរប្រជែងគ្នា ខ្វះកត្តាយោគយល់ បើកបរលើសល្បឿនកំណត់ និងខ្វះការប្រលងប្រយ័ត្ន។
សូមបងប្អូនជនរួមជាតិ បើកបរ គោរពច្បាប់ចរាចរណ៍ ប្រុង ប្រយ័ត្នអោយបានខ្ពស់ និងមានការយោគយល់ អាព្យាស្រ័យអោយគ្នា ទៅវិញ ទៅមក ៕
ដោយ៖សហការី