ព័ត៌មានទាន់ហេតុការណ៍៖

ករណីមនុស្សស្រីលង់ទឹក (រកមិនទាន់ឃើញ) នៅចំណុចទំនប់ធារាសាស្រ្តអូរលើដែលទឹកកំពុងហូរខ្លាំង ខាងជើងភូមិបេង ឃុំស្រើង

ចែករំលែក៖

ខេត្តកំពង់ធំ ៖ តាមការរៀបរាប់ពីសមត្ថកិច្ចនៅប៉ុស្តិ៍ឃុំស្រើងបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសនារីពីរនាក់បានជិះម៉ូតូម៉ាកហុងដាC១២៥ ដែលមានស្លាកលេខ កំពង់ធំ១Q.៤៧៤២ ពណ៌ខ្មៅមួយគ្រឿងពេលមកដល់កន្លែងកើតហេតុ អ្នកទាំងពីរជិះម៉ូតូឆ្លងកាត់ ធារាសាស្ត្រដែលទឹកកំពុងហូរខ្លាំង។ 

 នៅវេលាម៉ោង១៥៖២០នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២. មានករណីមនុស្សលង់ទឹក (រកមិនទាន់ឃើញ) នៅចំណុចទំនប់ធារាសាស្រ្តអូរលើ ខាងជើងភូមិបេង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ តាមការរៀបរាប់បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសនារីពីរនាក់បានជិះម៉ូតូម៉ាកហុងដាពណ៌ខ្មៅមួយគ្រឿង ។ពេលមកដល់កន្លែងកើតហេតុ អ្នកទាំងពីរជិះម៉ូតូឆ្លងកាត់ ធារាសាស្ត្រដែលទឹកកំពុងហូរខ្លាំង ស្រាប់តែទឹកហូរបោក នាំយកទាំងម៉ូតូទាំងមនុស្ស តែត្រូវបានជួយសង្គ្រោះបុរសម្នាក់ទាន់ពេលវេលា និងម៉ូតូ ចំណែកនារី មិនទាន់រកឃើញនៅឡើយទេ។

    តាមការស្រាវជ្រាវរបស់សមត្ថកិច្ចបានបញ្ជាក់ថាបុរសមានឈ្មោះ សុខ នី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិថ្មី ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានជួយសង្គ្រោះទាន់ពេលវេលា។ ចំណែកឯនារីរងគ្រោះមានឈ្មោះ សុខ ច្រឹប ភេទស្រី អាយុ១៨ ឆ្នាំ រស់នៅភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មិនទាន់រកឃើញសពនៅឡើយទេ។ សមត្ថកិច្ចនិងក្រុមសាច់ញាតិកំពុងតែព្យាយាមរកសពនារីដែលកំពុងលង់ទឹកនេះ ដែលមកដើរលេង នឹងទស្សនានៅតំបន់ទឹកហូរខ្លាំង។

  សូមបញ្ជាក់ថា រហូតមកដល់ម៉ោង១៧៖២៥នាទីនេះ មិនទាន់រកឃើញសពនារីរងគ្រោះនៅឡើយទេ ៕

ដោយ៖កែវមន្នី


ចែករំលែក៖