ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ បុរសម្នាក់ជិះម៉ូតូមកបាញ់មេឃនៅខណ្ឌពោធិ៍សែនជ័យនោះពេលនេះសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហេីយ

ចែករំលែក៖

   ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ដែលជិះម៉ូតូមកឈប់នៅជិតគោលដៅសមត្ថកិច្ចចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានី​នៅចំណុចភ្លើងស្តុបផ្លូវជាតិលេខ៤កែងមហាវិថីឈ្នះ=ឈ្នះ​ ស្ថិតក្នុងភូមិព្រៃស្វាយ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ រួចដកកាំភ្លេីងខ្លីបាញ់មេឃមួយគ្រាប់ហេីយជិះម៉ូតូគេចខ្លួនបាត់នោះ ពេលនេះត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហេីយនៅរសៀលថ្ងៃទី២៧​ ខែឆ្នាំដដែលនេះ។ 

    សូមរំលឹកផងដែរថា​ កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៧​ ខែកញ្ញា​ ឆ្នាំ២០២២​ នៅចំណុចភ្លើងស្តុបផ្លូវជាតិលេខ៤កែងមហាវិថីឈ្នះ=ឈ្នះ​   ស្ថិតក្នុងភូមិព្រៃស្វាយ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ជនសង្ស័យបានជិះម៉ូតូធុនធំមួយគ្រឿងមកឈប់នៅក្បែរគោលដៅរួចដកកាំភ្លេីង្លខ្លីបាញ់មេឃមួយគ្រាប់ហេីយជិះគេចខ្លួនបាត់ទៅ។ 

    បន្ទាប់មកសមត្ថកិច្ចបានទាក់ទងទៅកម្លាំងគ្រប់បណ្តាគោលដៅចាំស្ទាក់និងត្រួតពិនិត្យជនសង្ស័យខាងលេីដេីម្បីឃាត់ខ្លួនយកមកដាក់ទោសតាមច្បាប់។ ចំណែកសំបកគ្រាប់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣យកមករក្សាទុក។ 

    សូមបញ្ជាក់ថា​ កាលពីព្រឹកថ្ងៃទី២៧​ ខែកញ្ញា​ ឆ្នាំ២០២២ដដែលនេះជនសង្ស័យខាងលេីបានបាញ់មេឃមួយគ្រាប់ដែរនៅផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប​ ខណ្ឌជ្រោយចង្វា ហេីយក៏គេចខ្លួនបាត់ស្រមោលទៅ ។ 

មិនបានប៉ុន្មានម៉ោងផងជនសង្ស័យត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហេីយ។ 

ក្រោយឃាត់ខ្លួនជនសង្ស័យកំពុងសួរនាំនៅអធិការដ្ឋានស្រុកដេីម្បីចាត់ការតាមនីតិវិធី៕

ដោយ​ ៖ សុខាសែនជ័យ


ចែករំលែក៖