ព័ត៌មានទាន់ហេតុការណ៍៖

ពិធីបុណ្យសពអតីតនាយករដ្ឋមន្ត្រីអាបេ មានពលរដ្ឋរាប់សិបពាន់នាក់ទៅដាក់កម្រងផ្កា

ចែករំលែក៖

ពិធីបុណ្យសពថ្នាក់ជាតិជូនដល់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ មានពលរដ្ឋរាប់សិបពាន់នាក់ចូលរួមដាក់កម្រងផ្កាជាការបង្ហាញនូវការគោរព្ធស្រឡាញ់ដល់រូបលោកដែលរងការធ្វើឃាត។ ក្រៅពីនេះក៏មានប្រមុខដឹកនាំប្រទេសជាច្រើនចូលរួមផងដែរ។

ពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានរៀបចំឡើងនៅល្ងាចថ្ងៃទី២៧ខែកញ្ញា ។ នេះជាលើកដំបូងក្នុងរយៈពេល៥៥ឆ្នាំដែលជប៉ុនរៀបចំពិធីបុណ្យជាតិជូនអតីតនាយករដ្ឋមន្ត្រី។
ពិធីបុណ្យសពរបស់លោកអាបេ នឹងចាប់ផ្តើមឡើងនៅវេលាម៉ោង ១៤ ថ្ងៃទី២៧ខែកញ្ញា (ពេលវេលាក្នុងតំបន់)។ ភរិយារបស់លោកអាបេគឺលោកស្រី Akie បានបញ្ជូនធាតុរបស់ស្វាមីទៅកាន់ Nippon Budokan ក្នុងទីក្រុងតូត្យូ ដើម្បីរៀបចំពិធីបុណ្យសព ។ លោកស្រី Akie ស្លៀកពាក់ឈុតខ្មៅបានប្រគល់ធាតុស្វាមីជូននាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ដើម្បីដាក់នៅកន្លែងធ្វើពិធី។
ពលរដ្ឋរាប់ពាន់នាក់បាននាំគ្នាមកកាន់វិមាន Nippon Budokan តាំងពីព្រឹកដើម្បីដាក់កម្រងផ្កាគោរព្វវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីអាបេ ។ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ មានពលរដ្ឋជាង១ម៉ឺននាក់បានតម្រង់ជួររង់ចាំ៣ម៉ោងដើម្បីដល់វេនរបស់ខ្លួនបានចូលគោរពវិញ្ញាណក្ខន្ធ។
អតីតនាយករដ្ឋមន្ត្រីអាបេ នៅថ្ងៃទី៨ខែកក្កដាបានរងការធ្វើឃាតដោយការបាញ់ប្រហារពេលកំពុងតែ ឃោសនាបោះឆ្នោតជូនគណបក្សប្រជាធិបតេយ្យ៕ ដោយ៖ ធីរីណា

រូបថត៖ Vietnamnet.VN


ចែករំលែក៖