ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ដាក់វិធានការបន្តលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នៅក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖  ការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅភ្នំពេញនៅតែជាចំណុចក្តៅរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាលុបបំបាត់ឱ្យអស់ទៅតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់បែបនេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២២ ដើម្បីត្រួតពិនិត្យនិងដាក់វិធានការបន្ត ឈានដល់ការលុបបំបាត់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នៅរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោកស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត៕

ដោយ ៖ សំរិត


ចែករំលែក៖