ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត Ford Ranger ពន្លះជាមួយរថយន្តកូរ៉េដឹកមាន់បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត Ford Ranger បុកគ្នាជាមួយរថយន្តកូរ៉េដឹកសត្វមាន់បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ រំលងអធ្រាត្រឈានចូលថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចស្តុបណតប្រីតតាមបណ្ដោយផ្លូវ២០០៤ កែងនិងផ្លូវណតប្រីតស្ដិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកូរ៉េដឹកសត្វមាន់មួយគ្រឿងក្បាលពណ៌សពាក់ផ្លាកលេខកណ្តាល3A-0824ធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រីតទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តម៉ាក Ford Ranger មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2AW-8554បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០០៤ទិសដៅពីលិចទៅកើត ជ្រុលទៅបុកជាមួយនឹងរថយន្តកូរ៉េពីចំហៀងផ្នែកខាងក្រោយខាងស្ដាំពេញទំហឹងបណ្ដាលឲ្យរថយន្ត Ford រងការខូចខាតមួយកំណត់មុខយ៉ាងដំណំ ចំណែករថយន្តកូរ៉េរងការខូចខាតបន្តិចបន្តួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖