ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល៖ ទីតាំងកាស៊ីណូ កាឡាក់ស៊ីជ្រៃធំ គឺជារបស់ក្រុមហ៊ុន អេស៊ា អិល.ធី.ភី.អេស ឯ.ក ដែលបានអាជ្ញាប័ណ្ណកាស៊ីណូ

ចែករំលែក៖

ខេត្កកណ្តាល ៖ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនទៅនឹងឈ្មោះ សភារាជ (គេហទំព័រ ជី អឹម ញូ តំបន់ទន្លេ) ដែលបានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធតេឡេក្រាម ជាវីដេអូ រូបភាព និងខ្លឹមសារថា «កំពុងតែបើកលេងដោយគឃ្លើនបទបញ្ជាសម្តេចតេជោ គ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាបនោះទេ បទល្មើសជល់មាន់ជ្រកក្រោមកាស៊ីណូកាឡាក់ស៊ីជ្រៃធំយ៉ាងរំភើយដោយផ្គើនបទបញ្ជាសម្តេចតេជោ ហើយក៏មិនរំខានដល់សមត្ថកិច្ចនោះទេ»។

    ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបញ្ជាក់ជូនសាធារណជន និងបណ្តាញសារព័ត៌មានឱ្យបានជ្រាបថា ចំពោះទីតាំងកាស៊ីណូ កាឡាក់ស៊ីជ្រៃធំ ស្ថិតនៅផ្លូវជាតិលេខ២១ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល គឺជារបស់ក្រុមហ៊ុន អេស៊ា អិល.ធី.ភី.អេស ឯ.ក ដែលបានអាជ្ញាប័ណ្ណកាស៊ីណូ លេខ ០៨៥ គលក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ មានសុពលភាពចេញដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ព្រមទាំងមានបណ្ណពន្ធប៉ាតង់ ឆ្នាំ២០២២ អ្នកជាប់ពន្ធធំ ចំនួន ៣.០០០.០០០រៀល ក្នុងឆ្នាំ២០២២។

     អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕

ដោយ : សិលា


ចែករំលែក៖