ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន ជនសង្ស័យម្នាក់ នៅថ្ងៃទី៣០ ខែ​ កញ្ញា​ ឆ្នាំ២០២២ វេលាម៉ោង ១៨​ និង​ ០០​ នាទីល្ងាច កំលាំងជំនាញខណ្ឌឬស្សីបានធ្វើការបង្ក្រាបជាក់ស្ដែងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច​សំណង់មិនរៀបរយ ស្ថិតនៅ​ ភូមិ​ផ្សារតូច​ សង្កាត់​ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនសង្ស័យចំនួនម្នាក់ ១/ឈ្មោះ សុង សុភ័ក្រ ភេទ​ប្រុស​ អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ​ ​ ភូមិផ្សារតូច សង្កាត់​ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។                                                                                                      

– សម្ភារ:ដកហូតមាន៖ ក្រាមពណ៌សសង្សយ័ជាគ្រឿងញៀន​ ចំនួន​ ០៣កញ្ចប់។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕ 

ដោយ៖ ជីណា


ចែករំលែក៖