ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូណសូមធ្វើការក្រើនរម្លឹកជាថ្មី ចំពោះបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា ការធ្វើដំណើរលើផ្លូវល្បឿនលឿនក្រៅពីកន្លែងឈប់សម្រាក និងផ្តល់សេវាកម្ម(ចំណតយានយន្ត ស្ថានីយប្រេងឥន្ធនៈ បន្ទប់ទឹក អាហារដ្ឋាន និងកន្លែងផ្តល់សេវាកម្មផ្សេងៗ) គឺមិនអនុញ្ញាតឱ្យឈប់ ឬចតយានយន្តនៅលើផ្លូវល្បឿនលឿនឡើយ លើកលែងករណីយានយន្តខូច ឬមានបញ្ហាផ្សេងៗប៉ុណ្ណោះ ដែលតម្រូវឱ្យឈប់នៅគន្លងឈប់បន្ទាន់។
ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋគ្រប់រូបនឹងអនុវត្តតាមសេចក្ដីណែនាំ និងច្បាប់ចរាចរណ៍បានខ្ជាប់ខ្ជួន និងបើកបរប្រកបដោយការទទួលខុសត្រូវខ្ពស់ ៕
ដោយ៖សហការី