ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកជ្រូក៩៣ក្បាលក្រឡាប់ចាក់ជ្រូកចោលពេញប្រឡាយ ខណៈដែលបើកបរក្នុងល្បឿនលឿនហើយគេចចេញពីម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ រថយន្តធុនធំមួយគ្រឿងបានដឹកជ្រូកជិត៩៣ក្បាល ពេលកំពុងបើកបរបានគេចពីឧបសគ្គខាងមុខ(អ្នកជិះម៉ូតូ) ក៏បួងចង្កូតបណ្តាលឱ្យក្រឡាប់ធ្លាក់ផ្លូវចាក់ជ្រូកចោលពេញប្រឡាយបណ្តាលឱ្យមានងាប់និងរបួស។

    គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៦១ ក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

   អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងរថយន្តម៉ាកហ៊ីយ៉ាន់ដាយធុនធំពាក់ស្លាកលេខ ភ្នំពេញ 3F-1782 មានទ្រុងដឹកជ្រូកបានធ្វើដំណើរតាមផ្លូវជាតិលេខ ៦១។  លុះមកដល់កន្លែងខាងលើរថយន្តដឹកជ្រូកនោះបានគេចពីម៉ូតូដែលបើកបរក្នុងល្បឿនលឿនក៏បានជ្រុលចង្កូតធ្លាក់ផ្លូវទៅបុកដើមឈើក្រឡាប់ដោយចាក់ជ្រូកចោលពេញប្រឡាយ ប៉ុន្តែមិនប៉ះពាល់ជីវិតមនុស្សនោះទេ។

     អ្នករួមដំណើរបានឱ្យដឹងថា ក្នុងរថយន្តដឹកជ្រូកមានគ្នា៣នាក់ចេញពីខេត្តកំពង់ធំឆ្ពោះទៅខេត្តកំពង់ស្ពឺ ហើយជ្រូកទាំងនោះសរុបមានចំនួន៩៣ក្បាល ស្រាប់តែមកដល់កន្លែងខាងលើក៏ជួបគ្រោះថ្នាក់បែបនេះតែម្ដង៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖