ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខេត្តកំពង់ចាមចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ឃាត់មនុស្ស០៣នាក់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ដោយយោងបទបញ្ជារបស់លោក ឧត្តម សេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងមានការសម្របសម្រួលនីតិវិធីពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង ១៤និង៤០នាទី ថ្ងៃទី៣០ខែកញ្ញា២០២២ កំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយ លោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដឹកនាំកំលាំងធ្វើការចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ( ឆ្នោតវៀតណាម) នៅចំណុចភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម  បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ និងបានដកហូតវត្ថុតាងមួយចំនួនរួមមាន ៖

– ទូរស័ព្ទដៃចំនួន០៣គ្រឿង 

– ម៉ាសុីនកត់ឆ្នោតចំនួន០១គ្រឿង 

– ក្រដាស់សំរាប់កត់ឆ្នោតចំនួន០៣ដុំ 

– បុិច ចំនួន០៣ដើម 

– កាសស្យូសំរាប់គិតលេខចំនួន០២គ្រឿង 

– ក្រដាស់កាតុងកន្ទុយឆ្នោតយួន មួយចំនួន 

– ប្រាក់រៀលចំនួន  ៥២៣,៥០០រៀល(ហាសិបពីរមុឺន បីពាន់ប្រាំរយរៀល )។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំលាំងជំនាញបានបញ្ជូន មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖