ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យក្មេងម្នាក់ចង.កសម្លាប់ខ្លួននៅក្បែរផ្ទះដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់បានចង.កសម្លាប់ខ្លួននៅដេីមស្វាយក្បែរផ្ទះដោយមិនដឹងមូលហេតុបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៦និង១០នាទីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ នៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ជនរងគ្រោះមានឈ្មោះ ចាន់ ម៉ីយ៉ុង ហៅយ៉ុង យ៉ុង អាយុ ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

តាមបងប្អូនជនរងគ្រោះបានឱ្យដឹងថា​  កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ មុនពេលកេីតហេតុក្រោយហូបបាយរួចនាងបានចូលដេកជាធម្មតា ចំណែកក្រុមគ្រួសារក៏បានចូលដេកដែរ។ រហូតដល់ព្រឹកឡើងថ្ងៃទី០១ ខែតុលា ស្រាប់តែប្រទះឃើញនាងចង.កសម្លាប់ខ្លួន នៅលើដើមស្វាយក្បែរផ្ទះបាត់ទៅហើយដោយមិនដឹងពីមូលហេតុ។ 

ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅពិនិត្យជាក់ស្ដែង និងធ្វើកំណត់ហេតុរួចប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖