ភ្នំពេញ ៖ ផេកស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ បានបង្ហោះថា,សូមមេីលព្រៃទាំងមូល កុំយកឈេីមួយដេីមមកវាយតម្លៃ !!!
បានបន្តថា, បុគ្គលដែលយករូបភាពចាស់ៗ ជាច្រេីនមកផុសឡេីងវិញ ធ្វេីឲ្យប្រជាពលរដ្ឋយល់ច្រឡំ តេីមានគោលបំណងអ្វី ?
សូមគិតពិចារណាឡេីងវិញផង បេីជាសកម្មភាពថ្មី ចំពោះមន្ត្រីដែលមានទង្វេី ទាំងកាយវិការ និងពាក្យសំដី មិនសមរម្យ គឺត្រូវបានកោះហៅដេីម្បីធ្វេីការណែនាំអប់រំ និងដាក់វិន័យកងកម្លាំងជាដេីម ។
ជានិច្ចជាកាលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែធ្វេីការណែនាំអប់រំជាប្រចាំ ដល់មន្ត្រីទាំងអស់ ឲ្យអនុវត្តការងារឲ្យបានត្រឹមត្រូវ ប្រេីប្រាស់កាយវិការ និងពាក្យសម្តីសមរម្យជាមួយប្រជាពលរដ្ឋ ទោះជាការបំពេញភារកិច្ចហត់នឿយយ៉ាងណាក៏ដោយ ប៉ុន្តែក៏នៅតែមានបុគ្គលមួយចំនួនតូច នៅតែមិនអនុវត្តតាម ហេីយក៏ត្រូវបានអង្គភាព ដកបញ្ឍរជេីង ដាក់វិន័យ ។ល។
តេីអ្នកដែលយករូបភាពចាស់មកផុសនេះ ដែលមានគិតថា មន្ត្រីភាគច្រេីនបានខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ ទោះជាភ្លៀង ខ្យល់ ក្តៅ រងារ យ៉ាងណា ក៏នៅតែឈរ សម្រួលចរាចរណ៍ជូនពលរដ្ឋជានិច្ច ដេីម្បីកុំឲ្យមានការកកស្ទះ ៕
ដោយ ៖ សិលា