ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួន​បុរស​២នាក់​ ទៅតុលាការ​ខេត្ត​បាត់ដំបង​ ពាក់ព័ន្ធ​ករណី​ហិង្សាដោ​យចេតនា

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០១​ ខែតុលា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងជំនាញ​ព្រហ្មទណ្ឌ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បាន​ធ្វើ​ការស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​​បុរស​២នាក់​ ពាក់ព័ន្ធ​ករណី​ហិង្សាដោ​យចេតនា​ យកមកសាកសួរ​បញ្ចប់​នីតិវិធី​និងត្រៀមខ្លួនបញ្ជូនទៅតុលាការ​ខេត្ត​បាត់ដំបង​ ដេីម្បីចាត់ការតាមច្បាប់​។ 

​របាយការណ៍​ដដែល​បន្តថា​ កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២២ថ្មីៗ​នេះ​ នៅចំណុចភូមិកន្ទួត ឃុំសំឡូត ស្រុកសំ​ឡូត ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ង​ន់​ទោស មួយបានកេីតឡេីងដែលករណី​នេះបង្កដោយជនសង័្សយចំនួន០២នាក់គឺ៖​ ១-ឈ្មោះ កែវ ករណា ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិស៊ុង២ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ។​ និង២-ឈ្មោះ ផាន់ សីហា ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំ​បង បានប្រើកាំបិតផ្គាក់កាប់ទៅលេីជនរងគ្រោះឈ្មោះម៉ែន សាមុនថៃ ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិកណ្តា​ល ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់​ដំបងត្រូវខ្នងបណ្តាលឱ្យរបួសធ្ងន់ ។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូន​ទៅកាន់មន្ទីរពេទ្យ​ ហេីយក្រុមគ្រួសារបានប្តឹងមក​សមត្ថកិច្ចនគរបាលស្រុកសំឡូត។ 

ប្រភព​ដដែល​បន្តថា​ អុវត្តតាមយោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្ន​ង​ការនៃស្នងការដ្ឋាននគរបាល​ខេ​ត្តបាត់ដំបង​ រួមនឹងយោបល់លោក​វរ​សេនី​យ៍​ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរ​បាល​ព្រហ្មទ័ណ្ឌ​ លោ​កវរសេនីយ៍ទោ​ ម៉ែន​ រីម​ អធិការ​នគរបាលស្រុក​សំឡូត​ បានដឹកនាំកម្លាំងជំនាញធ្វេីការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង័្ស​យទាំងពីរនាក់ខាងលេី។ 

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២នាក់​ នៅថ្ងៃសៅរ៍ទី​០១​ ខែតុលា​នេះ​ កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​៕

ដោយ​៖សហការី​


ចែករំលែក៖