ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តសូមអោយបងប្អូនដែលបាត់ម៉ូតូ មកមើលនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បើឃើញយកឯកសារមក ដើម្បីបានម៉ូតូទៅផ្ទះវិញ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានយកម៉ូតូជាច្រើនគ្រឿង មកបង្ហាញជូន សាធារណជន បងប្អូនប្រជាពលរដ្ឋ ដើម្បីបានមកពិនិត្យមើលម៉ូតូ របស់ខ្លួន ប្រសិនបើបានបាត់ ក្រែងឃើញ ដើម្បីយកទៅប្រើប្រាស់វិញ។ 

ស្នងការនគរបាលខេត្ត ស្ទឹងត្រែង បានបញ្ជាក់ថា, សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមកបានបាត់ម៉ូតូ សូមមកពិនិត្យមើលនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្នុងករណីរកឃើញម៉ូតូរបស់ខ្លួន គឺសូមយកឯកសារទិញ-លក់ ឬឯកសារពាក់ព័ន្ធផ្សេងៗទៀតដើម្បីបានទទួលយកម៉ូតូត្រលប់ទៅវិញ។ សូមចូលរួមចែករំលែកព័ត៌មានបន្ត តាមរយៈការស៊ែរ(Share) និងឡាយ(Like) ទាំងអស់គ្នាដើម្បីអោយប្រជាពល រដ្ឋយើងទាំងអស់បានជ្រាបជាដំណឹង ។

សូមបញ្ជាក់ថា, មួយរយៈនេះ សមត្ថកិច្ចតាមបណ្តារាជធានី-ខេត្ត បង្ក្រាបទីតាំងទទួលបញ្ចាំខុសច្បាប់ ចាប់យកម៉ូតូ បានជាច្រើនគ្រឿង ដែលទទួលបញ្ចាំ គ្មានឯកសារត្រឹមត្រូវ ស្មើនឹងទទួលផលចោរកម្ម ប៉ុន្តែការឃាត់ខ្លួនម្ចាស់ទីតាំង ថៅកែ មេខ្លោង មិនទាន់មានលក្ខណៈផុសផុលនៅឡើយ ដើម្បីកសាងសំណុំបញ្ជូនទៅតុលាការ 

ដោយ ៖ សិលា


ចែករំលែក៖