ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសតែងតាំងប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្ស និងប្រធានរណ:សិរ្សសាមគ្គី អភិវឌ្ឍកម្ពុជាស្រុក ស្រុកព្រៃឈរ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពី ពីសំណាក់ក្រុមការងារគណបក្សចុះជួយស្រុកព្រៃឈរ និង លោក អនុប្រធានគណៈប្រចាំការគណបក្សខេត្ត។
សូមបញ្ជាក់ថា, ពិធីនេះក៏មានការចូលរួមពីសំណាក់គណៈអចិន្ត្រៃយ៍បក្សខេត្ត ស្រុក ឃុំ និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត នៅទីស្នាក់ការគណបក្សស្រុក។
គួរបញ្ជាក់ថា លោក មាស ទួក អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សស្រុកព្រៃឈរ ជំនួស លោក ឡោ ចាន់លី ដែលត្រូវបានទទួលភារកិច្ចថ្មី និងតែងតាំង លោក ខេង ម៉េងឈុន ជាអនុប្រធានគណៈកម្មាធិការគណបក្ស និងជាប្រធានរណ:សិរ្សសាមគ្គី អភិវឌ្ឍកម្ពុជាស្រុកព្រៃឈរ ខេត្តកំពង់ចាម ៕
ដោយ : សហការី