ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីតុលាការខេត្តក្រចេះ សរុបចំនួន៥៣រូប បានស្ម័គ្រចិត្តចូលរួមជាសមាជិកទ្រទ្រង់កាកបាទក្រហមកម្ពុជា

ចែករំលែក៖

ខេត្តក្រចេះ ៖ ប្រធានសាលាដំបូង ព្រះរាជអាជ្ញា អនុប្រធានសាលាដំបូង ព្រះរាជអាជ្ញារង ចៅក្រម ក្រឡាបញ្ជី ប្រធានលេខាធិការដ្ឋានរដ្ឋបាល និងមន្រ្តីនៃ សាលាដំបូងខេត្តក្រចេះ អយ្យការអមសាលាដំបូងខេត្តក្រចេះ និងលេខាធិការដ្ឋានរដ្ឋបាល សរុបចំនួន៥៣រូប បានស្ម័គ្រចិត្តចូលរួមជាសមាជិកទ្រទ្រង់កាកបាទក្រហមកម្ពុជា ។

សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២ លោកស្រី ប្រាក់ សុភាព នាយិការងសាខា និងសហការី តំណាងអោយសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បានអញ្ជើញទទួលថវិកាសមាជិកភាពទ្រទ្រង់ប្រចាំឆ្នាំ២០២២ នៃសាលាដំបូងខេត្តក្រចេះ អយ្យការអមសាលាដំបូងខេត្តក្រចេះ និងលេខាធិការដ្ឋានរដ្ឋបាលដែលមានទឹកប្រាក់សរុបចំនួន ៦.០៤០.០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ដើម្បីបន្តនៅសកម្មភាពមនុស្សធម៌ជួយដល់ គ្រួសារងាយរងគ្រោះ ជនចាស់ជរា ជនពិការ ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ក្នុងខេត្តក្រចេះ ។

សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវិភាគទានដ៏ថ្លៃថ្លារបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង កញ្ញា និងសូមប្រសិទ្ធពរ បវរមហាប្រសើរជូនដល់ លោក លោកស្រី នាង កញ្ញា និងក្រុមគ្រួសារ ជួបតែពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ : សិលា


ចែករំលែក៖