អ្នកដំណើរម្នាក់នៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ មីយ៉ាន់ម៉ា (MNA)បានរងរបួស ពេលគ្រាប់កាំភ្លើងមួយគ្រាប់បានបាញ់ធ្លុះយន្តហោះចូលទៅត្រូវចំអ្នកដំណើរពេលយន្តហោះកំពុងចុះចត។
សារព័ត៌មានជាតិមីយ៉ាន់ម៉ាបានផ្សាយថា ហេតុការណ៍នេះបានកើតឡើងពេលយន្តហោះស៊ីវិលដឹកអ្នកដំណើរកំពុងចុះចតនៅអាកាសយានដ្ឋានទីក្រុង Loikaw រដ្ឋ Karenni កាលពីចុងខែកញ្ញា។
តាមការប្រកាសរបស់កម្លាំងទាហានមីយ៉ាន់ម៉ា យន្តហោះដឹកអ្នកដំណើរលេខ ហោះហើរATR-72 មានអ្នកដំណើរ៦៣នាក់ ត្រូវគ្រាប់កាំភ្លើងពេលត្រៀមចុះចតក្នុងកម្ពស់ពីដី១គីឡូម៉ែត្រ។ អ្នកដំណើររងរបួសចំមុខខាងស្តាំ។
កម្លាំងទាហានមីយ៉ាន់ម៉ា បានចោទប្រកាន់ក្រុមឧទ្ទាម Kareni (KNPP) ជាអ្នកបាញ់យន្តហោះដឹកអ្នកដំណើរខាងលើ ។ ក្រុមឧទ្ទាមខាងលើបានប៉ះទង្គិចគ្នាជាមួយកម្លាំងទាហានរដ្ឋាភិបាលមីយ៉ាន់ម៉ា នាពេលកន្លងមក ក្នុងរដ្ឋ Karenni៕ ដោយ៖ ធីរីណា
រូបថត : Cabin crew club