ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាគួរឱ្យសង្វេគណាស់ប្អូនស្លាប់ចំណែកបងបង្កើតរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់នគរបាលចរាចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងនៅព្រឹកថ្ងៃទី៤ខែតុលាឆ្នាំ២០២២នេះថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ក្រោយបើករថយន្តទៅបុកគូថរថយន្តមិនស្គាល់អត្តសញ្ញាណពីក្រោយ រួចបន្តទៅបុករោងលក់អីវ៉ាន់កាលពីវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

របាយការដដែលបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តហ៉ីយ៉ាន់ដាយដឹកទំនិញមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-9211 អ្នកបើកបរឈ្មោះ ទុយ កុយ  ភេទប្រុស អាយុ៣១ឆ្នាំ និងអ្នករួមដំណើរ ឈ្មោះ ទុយ ទិត្យ ភេទប្រុស អាយុ២៨ឆ្នាំ ទាំងពីរនាក់រស់នៅភូមិវត្តបត់គគី ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បើកបរក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានជ្រុលបុករថយន្ត(មិនស្គាល់អត្តសញ្ញាណ)ពីក្រោយ បន្ទាប់មករថយន្តអូសល្បឿនជិត៤០០ម៉ែត្រជ្រុលទៅបុកប៉ះរោងលក់អីវ៉ាន់នៅខាងឆ្វេងដៃ បណ្តាលឱ្យអ្នកបើកបររងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកអ្នករួមដំណើរជាប្អូនស្លាប់គាបជាប់និងកាប៊ីន ដោយឡែករថយន្តខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះទៅពិនិត្យវាស់វែងយករថយន្តទៅរក្សាទុក ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖