ព័ត៌មានទាន់ហេតុការណ៍៖

ដំណើរវិវឌ្ឍន៍របស់ក្រុមប្រឆាំងឆ្ពោះទៅកាន់ការបោះឆ្នោត២០២៣ គណបក្សឆន្ទះខ្មែរ សម្រេចចិត្តចូលរួមជាមួយគណបក្សភ្លើងទៀន ជា គណបក្សតែមួយ

ចែករំលែក៖

ភ្នំពេញ ៖ ដំណើរវិវឌ្ឍន៍របស់ក្រុមប្រឆាំងឆ្ពោះទៅកាន់ការបោះឆ្នោត២០២៣ គណបក្សឆន្ទះខ្មែរ សម្រេចចិត្តចូលរួមជាមួយគណបក្សភ្លើងទៀន ជា គណបក្សតែមួយ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ របស់គណបក្សភ្លើងទៀន ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន ” នគរវត្ត ” ទទួលបាននៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២។ 

គណបក្សភ្លើងទៀន បានបញ្ជាក់ថា, ក្រោយពីបានជួបពិភាក្សាគ្នាជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃ គណបក្សភ្លើងទៀន និង គណបក្ស ឆន្ទៈខ្មែរ រួចមក គណបក្សភ្លើងទៀន បានសម្រេច៖

១- ស្វាគមន៍ គណបក្សឆន្ទៈខ្មែរ ដែលបានសម្រេចចិត្តមិនដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ អាណត្តិទី៧. ឆ្នាំ២០២៣. ហើយសម្រេចចិត្តចូលរួមជាមួយគណបក្សភ្លើងទៀន ជា គណបក្សតែមួយ។

២- ស្វាគមន៍លោក គង់ គាំ អតីតស្ថាបនិកគណបក្សជាតិខ្មែរ, អតីតប្រធានគណបក្ស សម រង្ស៊ី និងបច្ចុប្បន្ន ជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ ដែលបានអញ្ជើញមកចូលរួមជាមួយគណបក្សភ្លើងទៀន។

៣- ផ្តល់តួនាទីជូន លោក គង់ គាំ ជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីពេលនេះតទៅ។

គណបក្សភ្លើងទៀន (សូមអំពាវនាវដល់អ្នកស្នេហាជាតិ អ្នកស្រឡាញ់ប្រជាធិបតេយ្យទាំងអស់ ចូលរួម ជាមួយគណបក្សភ្លើងទៀន ដើម្បីជាកម្លាំងចលករប្រជាធិបតេយ្យដ៏ធំមួយ ឈានទៅរកជ័យជំនះ ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

សូមបញ្ជាក់ថា, ទោះទណ្ឌិត សម រង្ស៊ី បាននិយាយអាក្រក់ពីកម្ពុជា យ៉ាងណាក៏ដោយ ក៏ដំណើរការ នៃការបោះឆ្នោត លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស បន្តយ៉ាងយ៉ាងរលូន ដោយសេរី និងយុត្តិធម៌ ដែលប្រជាពលរដ្ឋ មានឱកាសជ្រើសរើស គណបក្សដែលខ្លួនស្រឡាញ់ ពេញចិត្ត បានរស់នៅក្រោមដំបូលសន្តិភាពនេះ៕


ដោយ : សិលា


ចែករំលែក៖