ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ បន្ទាប់ពីលួចម៉ូតូពលរដ្ឋបណ្ដើរចេញបានបន្តិច ត្រូវម្ចាស់ឃើញទាន់ស្រែកចោរៗផ្អើលដល់សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋ សហការជាមួយសមត្ថកិច្ចខណ្ឌច្បារអំពៅ ធ្វើការឃាត់ខ្លួនបានភ្លាមៗ ពាក់ព័ន្ធករណីលួចម៉ូតូ នៅយប់រំលងអធ្រាត្រឈានចូល
ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

    សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពៅ សារិន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។ ម៉ូតូដែលត្រូវចោរលួចម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1BD-9349។

ចំណែកជនសង្ស័យឈ្មោះ ទុំ សៅហឿន ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

     សមត្ថកិច្ចបន្តថា មុនពេលកើតជនរងគ្រោះទុកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1BD-9349 នៅចំណុចកើតហេតុ ដោយពុំបានចាក់សោ.កម៉ូតូទេរួចក៏ចូលដេក ,ស្រាប់តែជនសង្ស័យដើរមកលួចម៉ូតូជនរងគ្រោះបណ្តើរចេញ គេចខ្លួនបានបន្តិច ក៏ត្រូវបានជនរងគ្រោះភ្ញាក់ឡើងឃើញស្រែកចោរៗ ។ ពេលនោះក៏មានសមត្ថកិច្ចដែលកំពុងល្បាតក្បែរនោះជួយ ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងម៉ូតូ០១គ្រឿងម៉ាកខាងលើ ជារបស់ជនរងគ្រោះ រួចបញ្ជូនមកទីស្នាក់ប៉ុស្តិ៍និរោធ សាកសួរ។ បច្ចុប្បន្នបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌច្បារអំពៅចាត់ការតាមនីតិវិធី ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖