ភ្នំពេញ ៖ ចម្ងល់ពីស្លាកសញ្ញាពូថៅដៃនៅលើផ្លូវល្បឿនលឿន តាមបណ្តាញសង្គមត្រូវបានបកស្រាយបញ្ចប់ពីលោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ! លើ facebook ផ្លូវការរបស់លោក នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។
លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានសរសេរថា, ដោយសារស្លាកសញ្ញាពូថៅដៃនេះ ប៉ុន្មានថ្ងៃនេះខ្ញុំនិងក្រុមការងារមិនបាន សម្រាកស្រួលទេ នេះក៏ដោយសារក្រុមហ៊ុនមុននិងដាក់មិនបានពិភាក្សា ជាមួយក្រសួងជាមុនសិន ដោយគាត់ផលិតដាក់តាមផ្លូវជាសញ្ញាថា ” ហាម កាប់ឈើ និងកាត់របងការពារសុវត្តិភាពផ្លូវ. ” ។
លោកបានបន្តថា, ដោយមានចម្ងល់ជាច្រើនពី បងប្អូនតាមបណ្ដាញទំនាក់ទំនងសង្គមលើស្លាកសញ្ញាពូថៅដៃនេះ ក្រសួង ក៏បានអោយក្រុមហ៊ុនដកចេញរួចរាល់ហើយដែរ ។
លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ក៏សូមបងប្អូនមេត្តាជ្រាប និងសូមមេត្តាអធ្យាស្រ័យដែលក្រុមហ៊ុនមានការភ័ន្តច្រឡំដោយអចេតនានេះ និងសូមជូនពរការធ្វើដំណើរលើផ្លូវល្បឿនលឿនបានប្រកបដោយសេចក្កីសុខសុវត្ថិភាព និងជួយលើកតម្កើងសមិទ្ធិផលជាតិយើងទាំងអស់គ្នា ៕
ដោយ ៖ សិលា