ភ្នំពេញ៖ ក្រុមគ្រូពេទ្យការិយាល័យនគរបាលសុខាភិ បាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ដឹកនាំដោយលោកវរសេនីយ៍ឯក វេជ្ជបណ្ឌិត ប៊ិត ច័ន្ទដារ៉ារដ្ឋ នាយការិ យាល័យនគរបាលសុខាភិបាល បានចុះទៅពិនិត្យសុខ ភាពនិងផ្តល់ឱសថ ជូនមន្ត្រីអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីជាការគិតគូរយកចិត្តទុក្ខដាក់ពីសំណាក់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទៅលើសុខភាពរបស់មន្រ្តីនគរបាលក្រោមឱវាទ នៅគ្រាដែលកងកម្លាំងនគរបាលបាននឹងបំពេញបេសកម្មការងារយ៉ាងមមាញឹកការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។
លោកវរសេនីយ៍ឯក វេជ្ជបណ្ឌិត ប៊ិត ច័ន្ទដារ៉ារដ្ឋ បានប្រាប់ឱ្យដឹងថា៖ក្រុមគ្រូពេទ្យនៃការិយាល័យនគរបាលសុខាភិបាលចុះពិនិត្យសុខភាពព្យាបាលជំងឺជូនមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌកំបូលនៅពេលនេះគឺអនុវត្តតាមបទបញ្ជាដឹកនាំផ្ទាល់របស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពីមានការសំណូមពរចាំបាច់ពីលោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងទទួលបញ្ជាដឹកនាំពង្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌកំបូល និងលោកអធិការនគរបាលខណ្ឌកំបូល ហើយនៅថ្ងៃនេះ លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង ទទួលផែនការងារ ភស្តុភារនិងហិរញ្ញវត្ថុ ក៏ចាត់ឲ្យក្រុមគ្រូពេទ្យការិយាល័យនគរបាលសុខាភិបាល ចំនួន១០រូប ដឹកនាំដោយលោកផ្ទាល់ បានចុះពិនិត្យសុខភាព ព្យាលជំងឺ និងផ្តល់ឱសថ ជូនមន្ត្រីអធិការដ្ឋាននគរបាលខណ្ឌ កំបូល ព្រមទាំងបានណែនាំឱ្យពួកគាត់ត្រូវយកចិត្តឱ្យបានខ្ពស់បំផុតការថែរក្សាអនាម័យ និងសុខភាពឱ្យបានរឹងមាំផងដែរ។
លោកវរសេនីយ៍ឯក វេជ្ជបណ្ឌិតនាយការិយាល័យនគរបាលសុខាភិបាលប្រាប់ឱ្យដឹងទៀតថា៖ការចុះត្រួតពិនិត្យនិងព្យាបាលជំងឺជូនមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌកំបូលគឺបានចំនួន៤៥នាក់ ក្នុងនោះស្រី០៣នាក់។ ក្រោយពីការពិនិត្យសុខភាពគឺឃើញថាពួកគាត់ភាគច្រើនមានបញ្ហាប្រភេទជំងឺដូចជា៖គ្រុន ផ្តាសាយ, ក្អក, អស់កម្លាំង, រាគ,គ្រុនក្តៅ, វិលមុខ, ឈឺក្រពះ,គ្រុនពោះវៀន,ចុកពោះ,លើសជាតិអាស៊ីត,ឈឺសន្លាក់,លើសឈាម ។ ខណៈនោះក្រុមគ្រូពេទ្យក៏បានផ្តល់ជូនឱសថមួយចំនួនជូនពួកគាត់ដើម្បីក្នុងការជួយសម្រួលដោះស្រាយការចំណាយព្យាបាលជំងឺ។
លោកវរសេនីយ៍ឯក វេជ្ជបណ្ឌិត ប៊ិត ច័ន្ទដារ៉ារដ្ឋ ប្រាប់ទៀតថា កិច្ចការងារចុះពិនិត្យសុខភាពនិងផ្តល់ជូនឱសថដល់មន្រ្តីនគរបាលគឺក្រុមគ្រូពេទ្យការិយាល័យនគរបាលសុខាភិបាលមិនត្រឹមតែចុះពិនិត្យព្យាលបាលជំងឺមន្រ្តីអធិការដ្ឋានគរបាលខណ្ឌកំបូលតែប៉ុណ្ណោះនោះទេ គឺជាគោលការណ៍អនុវត្តតាមគោលការណ៍ដឹកនាំរបស់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យនឹងបន្តចុះទៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌជាបន្តបន្ទាប់ទៀត ៕
ដោយ៖ សូរិយា