ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំ និងស្ថាប័នបាល់ទាត់ជុំវិញពិភពលោកបង្ហាញសាររំលែកទុក្ខ​ការស្លាប់​នៅលីគកំពូល​ឥណ្ឌូនេស៊ី

ចែករំលែក៖

បាល់ទាត់ពិភពលោកបានបង្ហាញការសោកស្តាយ និងកាន់ទុក្ខបន្ទាប់ពីអាជ្ញាធរឥណ្ឌូនេស៊ីបាននិយាយថា មនុស្សយ៉ាងហោចណាស់ជិត២០០នាក់បានស្លាប់នៅកីឡដ្ឋាន និងខ្លះទៀតស្លាប់នៅមន្ទីរពេទ្យបន្ទាប់ពីការលុកលុយរត់ចូលទីលាន និងការរត់ជាន់គ្នា។

ជុំវិញសោកនាថកម្មនេះ ក្លិប, ស្ថាប័នបាល់ទាត់, និងអតីតកីឡាករមួយចំនួនបានបង្ហាញអារម្មណ៍តក់ស្លុត និងកាន់ទុក្ខផងដែរ។ ខាងក្រោមនេះជាប្រតិកម្មមួយចំនួនពីជុំវិញពិភពបាល់ទាត់៖

-លោក Javier Roca ដែលជាគ្រូបង្វឹករបស់ Arema FC ដែលជាក្រុមឥណ្ឌូនេស៊ីដែលការប្រកួតជាមួយ Persebaya Surabaya គឺជាកន្លែងកើតហេតុនៃសោកនាដកម្ម។ “អ្នកគាំទ្របានស្លាប់នៅក្នុងទីលាននិងមន្ទីរពេទ្យ។ ខ្ញុំខ្ទេចខ្ទាំផ្លូវចិត្ត ខ្ញុំមានអារម្មណ៍ថាមានបន្ទុកធ្ងន់សូម្បីតែការទទួលខុសត្រូវដ៏ធ្ងន់មួយ។ រន្ធត់ណាស់ពេលឮព្រឹត្តិការណ៍នៅកីឡដ្ឋាន Kanjuruhan ក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីយប់ថ្ងៃទី១ តុលា”។

-អតីតតារាអង់គ្លេស Wayne Rooney៖ “ខូចចិត្ត! គំនិតរបស់យើងគឺជាមួយជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេៗ។

-ខ្សែការពារអេស្ប៉ាញ Sergio Ramos៖ “គំនិតរបស់ខ្ញុំគឺនៅជាមួយមនុស្សគ្រប់គ្នាដែលរងផលប៉ះពាល់ដោយសោកនាដកម្មនេះ។ ឥណ្ឌូនេស៊ីមានកន្លែងពិសេសមួយនៅក្នុងបេះដូងរបស់ខ្ញុំ”។

-ប្រធានក្រុមនារីអង់គ្លេស Leah Williamson៖ “ព័ត៌មានដ៏គួរឱ្យរន្ធត់ចេញពីប្រទេសឥណ្ឌូនេស៊ីអំពីព្រឹត្តិការណ៍នៅកីឡដ្ឋាន Kanjuruhan ក្នុងទីក្រុង Malang។ គំនិតរបស់ខ្ញុំគឺនៅជាមួយមនុស្សគ្រប់គ្នាដែលរងផលប៉ះពាល់” ។

-អតីតខ្សែប្រយុទ្ធអង់គ្លេស Michael Owen៖ “គួរឱ្យខ្លាច គួរឱ្យខ្លាចណាស់! ពិភពលោកនេះរន្ធត់ចិត្តណាស់! សូមចូលរួមសេចក្តីទុក្ខពីចម្ងាយសម្រាប់គ្រួសារ”។

-អ្នកចាត់ការ Manchester City លោក Pep Guardiola៖ “យើងសូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះជនរងគ្រោះ ក្រុមគ្រួសាររបស់ពួកគេ និងអ្នករងគ្រោះទាំងអស់”។

– ក្លិប Manchester United៖ “យើងមានការសោកស្ដាយយ៉ាងខ្លាំងដែលបានឮអំពីព្រឹត្តិការណ៍សោកនាដកម្មនៅកីឡដ្ឋាន Kanjuruhan ក្នុងប្រទេសឥណ្ឌូនេស៊ី។ គំនិតរបស់យើងគឺនៅជាមួយអ្នកដែលរងផលប៉ះពាល់ទាំងអស់”។

-​ ក្លិប FC Barcelona៖ “មានការឈឺចាប់ដោយសារព្រឹត្តិការណ៍សោកនាដកម្មនៅកីឡដ្ឋាន Kanjuruhan ក្នុងប្រទេសឥណ្ឌូនេស៊ី ហើយបដិសេធរាល់អំពើហិង្សាទាំងក្នុង និងក្រៅទីលាន”។

– ក្លិប Paris Saint-Germain៖ “Paris Saint-Germain សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់អ្នកដែលបានបាត់បង់ជីវិតក្នុងសោកនាដកម្មកីឡាដ្ឋានក្នុងទីក្រុង Malang ប្រទេសឥណ្ឌូនេស៊ី។ យើងមានការសោកស្ដាយយ៉ាងខ្លាំងចំពោះសោកនាដកម្មនេះ វាមិនគួរមានអំពើហិង្សានៅក្នុងការប្រកួតបាល់ទាត់នោះទេ”។

– ក្លិប Ajax៖ “ថ្ងៃដ៏ខ្មៅងងឹតសម្រាប់អ្នកទាំងអស់ដែលចូលរួមក្នុងកីឡាបាល់ទាត់ និងសោកនាដកម្មដែលហួសពីការយល់ឃើញ”។

– ប្រធាន FIFA លោក Gianni Infantino៖ យើងសោកស្ដាយយ៉ាងខ្លាំងចំពោះសោកនាដកម្មនេះ ហើយថ្កោលទោសចំពោះអំពើហិង្សាណាមួយ ប្រសិនបើវាស្ថិតនៅក្នុងកន្លែងដែលមានពិធី ដូចការប្រកួតបាល់ទាត់គួរមានជានិច្ច”។

– សហព័ន្ធបាល់ទាត់អេស្ប៉ាញ៖ “ក្លិបអេស្ប៉ាញបានសង្កេតមើលភាពស្ងៀមស្ងាត់មួយនាទីមុនពេលការប្រកួតនៅថ្ងៃអាទិត្យ”។

– លីគកំពូលអង់គ្លេស៖ “គំនិតរបស់មនុស្សគ្រប់គ្នានៅ Premier League គឺជាមួយអ្នកដែលរងផលប៉ះពាល់ដោយព្រឹត្តិការណ៍សោកនាដកម្មនៅកីឡដ្ឋាន Kanjuruhan កាលពីយប់ថ្ងៃទី១ តុលា”។

– អ៊ីតាលី Serie A៖ “សូម​ផ្ញើ​ការ​រំលែក​ទុក្ខ និង​ការ​គិត​គូរ​របស់​យើង​ទៅ​កាន់​ជន​រង​គ្រោះ គ្រួសារ និង​អ្នក​រាល់​គ្នា​ដែល​រង​គ្រោះ​ដោយ​សោកនាដកម្ម​ក្នុង​ទីក្រុង Malang ប្រទេស​ឥណ្ឌូនេស៊ី”។

– ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីលោក Shaikh Salman៖ “ខ្ញុំពិតជាតក់ស្លុត និងសោកស្ដាយជាខ្លាំងដែលបានទទួលដំណឹងដ៏សោកសៅបែបនេះចេញពីប្រទេសឥណ្ឌូនេស៊ី ដែលស្រលាញ់កីឡាបាល់ទាត់”។

– ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិលោក Thomas Bach៖ “គំនិតរបស់ខ្ញុំគឺជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ជនរងគ្រោះនៃការរត់ជាន់គ្នាដ៏គួរឱ្យភ័យខ្លាចនៅក្នុងកីឡដ្ឋានបាល់ទាត់ក្នុងប្រទេសឥណ្ឌូនេស៊ី”។

– ប្រធានាធិបតី​អាល្លឺម៉ង់លោក Frank-Walter Steinmeier ក្នុង​លិខិត​ផ្ញើ​ជូន​មេដឹកនាំ​ឥណ្ឌូនេស៊ី Joko Widodo៖ “ក្រុមគ្រួសារ និងមិត្តភក្តិបានមកកីឡដ្ឋានដោយទន្ទឹងរង់ចាំការប្រកួតបាល់ទាត់ដ៏គួរឱ្យរំភើប ប៉ុន្តែនេះបានបញ្ចប់ដោយមហន្តរាយ ដែលមនុស្សជាច្រើនបានបាត់បង់ជីវិត។ នេះជាថ្ងៃដ៏សោកសៅសម្រាប់ឥណ្ឌូនេស៊ី និងមិត្តភក្តិនៅទូទាំងពិភពលោក”។

– អធិការបតីអាល្លឺម៉ង់ Olaf Scholz៖ “ការអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតរបស់ខ្ញុំចំពោះអ្នករងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ និងប្រជាពលរដ្ឋទាំងអស់នៃប្រទេសឥណ្ឌូនេស៊ី។ ប្រទេសអាឡឺម៉ង់ឈរនៅក្បែរពួកគេ” ។

គួរបញ្ជាក់ថា ការប្រជ្រៀតជាន់លើគ្នាដោយអំពើហិង្សាក្នុងពហុកីឡដ្ឋានឥណ្ឌូនេស៊ីនាយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ បណ្តាលឱ្យមានអ្នកស្លាប់ជិត២០០នាក់។ ការប្រជ្រៀតរត់ជាន់លើគ្នាដោយភាពចលាចលនៅក្នុងកីឡដ្ឋានខាងលើនេះបណ្តាលឱ្យមានអ្នកស្លាប់កើនឡើងជិត២០០នាក់ និងរថយន្ត១០គ្រឿងត្រូវបានដុតបំផ្លាញ ៕

ដោយ៖ ភារៈ(រូបភាព ៖ AFP/Reuters/CNA)


ចែករំលែក៖