ព័ត៌មានទាន់ហេតុការណ៍៖

កងឯកភាពចំណុះតំបន់ប្រតិបត្តិការសឹករងឧត្តមានជ័យ បង្កើនការយកចិត្តទុកដាក់ ក្នុងការងារយាមល្បាត ត្រួតពិនិត្យតាមចំណុចភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួន លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ក្រោមការដឹកនាំដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ គ្រប់បណ្តាកងឯកភាពចំណុះទាំងអស់ បានបន្តចាត់តាំងកម្លាំងក្នុងការចេញល្បាតយាម គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក និងត្រួតពិនិត្យ បង្គោលសីមា តាមចំណុចភូមិសាស្រ្តទទួលខុសត្រូវរបស់អង្គភាព លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង។  

យោធិនទាំងអស់ក៏បន្តអនុវត្តតាមវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ យ៉ាងជាប់លាប់ល្អជាប្រចាំផងដែរ។

សូមជម្រាបដែរថា​ កាលពីព្រឹកថ្ងៃទី០៤ ខែ តុលានេះដែរ លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជាការកងការពារព្រំដែនគោកលេខ ៤០២ បានបន្តចាត់តាំងកម្លាំងដើរល្បាតសហ ការ ត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួត ពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃភូមិសាស្ត្រ ដែលអង្គភាពទទួលខុសត្រូវ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ និង ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ ស្ថិតក្នុងសង្កាត់ អូរស្មាច់  ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ជាលទ្ធផល សភាពការណ៍លើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលនោះទេ៕

ដោយ៖សហការី


ចែករំលែក៖