ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន ​៖​ ក្រូចឆ្មារបារាំង​ សម្រាប់​ប្រើប្រាស់ជាគ្រឿងទេស

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃពុធទី​០៥​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ តាមការដកស្រង់ចេញពី​សៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា ក្រូចឆ្មារបារាំង Lemon ដើមមានកម្ពស់ ៤-៥ម ដើម និងមែកមានបន្លាតូចៗ។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ស្លឹកទោលរាងស៊ុតមានចុងស្រួចបន្តិច (ovate) តែស្លឹកខ្លះរីកធំមូលនៅចុង ហើយរួមតូចៅគល់ (obovate) គែមស្លឹកមានធ្មេញ ឬកំពកតូចៗ។ ផ្កាទោល ឬផ្តុំ២-៣កញ្ចុំ (fascicles) ត្របកផ្កា៤-៥ (sepal) ស្រទាប់ផ្កា៤-៥ពណ៌សខាងក្នុងក្រហម ឬស្វាយខាងក្រៅ។ 

កេសរឈ្មោលច្រើន២០-៣០ មានទងសំប៉ែតពណ៌ស ហើយជាប់ជាបាច់ៗ។ ផ្លែតែងមានរាងមូលទ្រវែងមានប្រវែង៨-១២ស.ម សាចក្នុងមាន៨-១១ក្លែប សម្បកក្រាស់មានក្រពេញប្រេងច្រើន និងមានពណ៌លឿង។ អាចដុះលើដីច្រើនប្រភេទ រួមទាំងដីមិនសូវមានជីជាតិ។

សូមជម្រាបថា​ ក្រូចឆ្មារបារាំង Lemon ការប្រើប្រាស់បាន ជាគ្រឿងទេស៖​ គ្រឿងទេស ធ្វើជាម្ជូរក្នុងអាហារ ដូចក្រូចឆ្មារខ្មែរផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖