ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០២២ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
លោក នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា នៅវេលាម៉ោង១៣ និង៣០នាទីថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ករណី លួច (ម៉ូតូ) ក្រោយពីស្រាវជ្រាវអស់ជាច្រេីនថ្ងៃ ដែលបានធ្វេីសកម្មភាពកាលពីវេលាម៉ោង២៣និង២០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុច ម្ដុំវត្តបាលិលេយ្យ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកបន្តថា យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ នូ ងោល ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោក មេបញ្ជាការរួបនេះបញ្ជាក់ថា នៅវេលាម៉ោង២៣និង២០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ មានករណី លួច (ម៉ូតូ) កើតឡើងនៅចំណុចម្តុំវត្តបាលិលេយ្យ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បង្កឡើងដោយជនសង្ស័យឈ្មោះ ធី កុសល់ ហៅរីណា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិជីវាំង ឃុំជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្ន ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ផលិតឆ្នាំ ២០២០ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1V–9354 របស់ជនរងគ្រោះឈ្មោះ នូ ងោល ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើរួច កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ រហូតឈានឃាត់ខ្លួនជនសង្ស័យខាងលើ ព្រមទាំងដកហូតវត្ថុតាងម៉ូតូ០១គ្រឿង ហើយបញ្ជូនមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែតតែម្ដង។
ក្រោយការឃាត់ខ្លួន និងសួរចម្លេីយរួចមក ជនសង្ស័យ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ។ បន្ទាប់មកកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដេីម្បីចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និបង្ក្រាបបទល្មើសបានប្រាប់ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមនីតិវិធី ។ ចំណែកម៉ូតូត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រគល់ជូនម្ចាស់ដេីមវិញ ៕
ដោយ ៖ វណ្ណា