ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៦ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ដោយដកស្រង់ចេញពីសៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា ផ្លែក្រូចភ្លា ឬក្រូចល្វីង (Bigarade, bitter orange) ជាប្រភេទបែកមែកសាខា មានកម្ពស់២-១០ម។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា នៅលើតួដើម និងមែកមានបន្លាប្រវែង៨.សង់ទីម៉ែត្រ ដុះនៅគល់ទងស្លឹក។ ស្លឹកមូលទ្រវែងរួចតូចនៅគល់ហើយស្រួចចុង គែមស្លឹកមានធ្មេញតូចៗ ។ ផ្កាពណ៌សអោល ឬ២-៣ចាកញ្ចុំ (fascicle) នៅគល់ទងស្លឹក ត្របកផ្កា៥ជាប់គ្នាជាបំពង់ ស្រទាប់ផ្កា៥ពណ៌ស កេសរឈ្មោល២០-២៥ មានទងពណ៌សជាប់គ្នាជាបាច់។
ប្រភពដដែលបន្តថា ផ្លែជាដុំមូល (globose) ហើយច្រើនតែសំប៉ែតខាងលើ (oblate) សាច់ក្នុង (sarcocarp) មាន១០-១៣ក្លែប និងមានគ្រាប់ច្រើន។ បន្តពូជដោយគ្រាប់ ផ្កា ស្លឹក និងសម្បកផ្លែមានក្រពេញប្រេង សំខាន់ៗច្រើនហើយក្រអូប។ផ្លែទុំមានរសជាតិជូរ ឬផ្អែមឡមៗ និងល្វីង គេអាចបរិភោគបាន។ ដុះស្ទើគ្រប់ទីកន្លែងនៅប្រទេសកម្ពុជា នៅតំបន់ក្តៅ មានដីល្បប់ហើយសើម។
សូមបញ្ជាក់ថា ផ្លែក្រូចភ្លា ឬក្រូចល្វីង ការប្រើប្រាស់បាន ជាគ្រឿងទេស ផ្សេងៗ៖ គ្រឿងទេស ធ្វើជាម្ជូរក្នុងភ្លាសាច់គោ ភ្លាសាច់ត្រី ជ្រក់។ល។ និងផ្សេងៗទៀត គេធាចយកមកកក់សក់ បំបាត់ក្លិនក្លៀក និងគ្រឿងផ្សំធ្វើសាប៊ូ៕

ដោយ៖សហការី
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច