ព័ត៌មានទាន់ហេតុការណ៍៖

វាយប្លន់សម្លាប់បុរសម្នាក់​ រួចយកម៉ូតូ និងសម្ភារៈ​គេចខ្លួន​បាត់​ នៅស្រុកស្រែអំបិល

ចែករំលែក៖

 ខេត្តកោះកុង៖ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អធិការដ្ឋាននគរបាលស្រុកស្រែកអំបិល​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​០៦​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ មានករណីមនុស្សស្លាប់នៅលើផ្លូវលំចូលចំការ ចំណុចខ្សាច់សរ ភូមិអូរជ្រៅ ឃុំបឹងព្រាវ កាលពីវេលាម៉ោង​ ២រសៀល​ថ្ងៃទី ០៥ ខែតុលាម្សិលមិញនេះ​  ហេីយ​សមត្ថកិច្ចជំនាញ​ បញ្ជាក់​ថាជាករណីប្លន់ម៉ូតូ និងសម្ភារៈ​។ 

​របាយការណ៍ដដែល​បន្តថា​ បន្ទាប់ពីកម្លាំងអធិការដ្ឋានបានទទួលព័ត៌មានពីលោក ហុង ប្រុស អភិបាលរងស្រុកស្រែអំបិល​ ភ្លាមនោះលោកវរសេនីយ៍ឯក ហួន នុន អធិការ ស្រុក បានបញ្ជាមកកម្លាំងជំនាញព្រហ្មទណ្ឌ​សហការជាមួយកម្លាំងជំនាញពិនិត្យវិភាគ,​ កម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងព្រាវ និងគ្រូពេទ្យបង្អែកស្រុក។

ក្នុងកិច្ចប្រតិបត្តិការនៅជុំវិញទីកន្លែងកើតហេតុកម្លាំងប៉ុស្តិ៍បានធ្វើការព័ទ្ធជុំវិញទីកន្លែងកើតហេតុ នៃសាកសព បានឃើញសាកសព ឈ្មោះ ហុក សាង ភេទប្រុស អាយុ​៦៤ឆ្នាំ មុខរបរជាអ្នកចាំចំការ ស្បែកជើង០១គូរ របស់ជនរងគ្រោះ ។

តាមការពិនិត្យសាកសពមានស្នាមបែកផុងលលាដ៏ក្បាលចំនួន០១កន្លែងខាងក្រោយ, បែកថ្ពាល់ឆ្វេង០១កន្លែង និងរយៈដៃឆ្វេងប្រវែង០៥សម ជម្រៅ០,៥សម។​ តាមការសន្និដ្ឋានជាការប្លន់យកម៉ូតូ និងសម្ភារដោយវាយជាមួយវត្ថុរឹង។

សម្ភារៈ​បាត់បងរួមមាន៖ ម៉ូតូមួយគ្រឿង (ហុងដាឌ្រីម សេ ១២៥ )សារីឆ្នាំ២០២២ ពាក់ស្លាកលេខ កំពត 1T- 6423 និងកាបូបដាក់លុយចំនួនមួយ ។

ចំពោះសាកសពកម្លាំងជំនាញបានប្រគល់ជូនភរិយាឈ្មោះ តែម សុវណ្ណ ដើម្បីយកទៅធ្វើបុណ្យនៅខេត្តកំពត បច្ចប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរសាក្សីពាក់ព័ន្ធ និង ស្រាវជ្រាវបន្ត៕

ដោយ​៖សហការី​


ចែករំលែក៖