ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិសនីកម្ពុជា ​៖​ ដោយសារអេស្កាវ៉ាទ័ររបស់​ការដ្ឋានរបស់ក្រុមហ៊ុនឡេងណាវ៉ាត្រា កាយដីដាក់លូ ប៉ះបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) បាក់បណ្ដាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនខណ្ឌពោធិ៍សែនជ័យ​ និងខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់​ អគ្គិសនីកម្ពុជា​​ បានឱ្យដឹងថា​៖​ នៅវេលាម៉ោង ០៨​ និង៣២នាទីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F16)  មូលហេតុបណ្តាលមកពីការដ្ឋានរបស់ក្រុមហ៊ុនឡេងណាវ៉ាត្រាប្រើប្រាស់អេស្កាវ៉ាទ័រ កាយដីដាក់លូ ប៉ះបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) បាក់ចំនួនមួយដើម  ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (២)ផ្លូវចំការដូង សង្កាត់ដង្កោ សង្កាត់ជើងឯក និងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសបានធ្វើការភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។

ជាមួយគ្នានោះ​ អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

ដោយ​៖ស​ តារា​


ចែករំលែក៖