ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្ត​ព្រះសីហនុ​ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ លើកទី៤០

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២ លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក អ៉ី សុខឡេង អភិបាលរងខេត្ត តំណាងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៤០ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវិដេអូ Zoom Meeting ពីលោក លោកស្រី​ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ នាយកទីចាត់ការ-អង្គភាព និងការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។ 

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុលើកទី៤០ អាណត្តិទី៣ មានរបៀបវារៈចំនួន១២ យកមកពិនិត្យ និងពិភាក្សារួមមាន៖

១-មតិស្វាគមន៍បើកកិច្ចប្រជុំ 

២-ពិនិត្យកូរ៉ុម

៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សាខេត្ត

៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សាខេត្ត

៥-ពិនិត្យ ពិភាក្សានិងអនុម័តរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២២ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២) 

៦-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង ដីការស្តីពីការបង្កើតគណៈកម្មការវាយតម្លៃអង្គភាព ផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលខេត្តព្រះសីហនុ

៧-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង ដីការស្តីពីការបង្កើតគណៈកម្មការវាយតម្លៃអង្គភាព ផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំខេត្តព្រះសីហនុ

៨-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីណែនាំ ស្តីពីដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៣-២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ

៩-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងការបែងចែក

ប្រាក់រង្វាន់លើកទឹកចិត្តជូនមន្រ្តីរាជការសាលាខេត្ត

១០-ស្តាប់របាយការណ៍របស់គណ:កម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ 

-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ

-គណៈកម្មាធិការលទ្ធកម្ម

-ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ 

១១-បញ្ហាផ្សេងៗ

១២-ប្រសាសន៍បូកសរុប៕

ដោយ​៖សហការី​


ចែករំលែក៖