ក្រុមម្ចាស់ផ្ទះOmonia Nicosia កំពុងស្វែងរកការឈ្នះលើកដំបូងរបស់ពួកគេក្នុងដំណាក់កាលនៃវគ្គចែកពូល UEFA Europa League ខណៈដែលក្រុមនេះត្រៀមធ្វើជាម្ចាស់ផ្ទះទទួលក្រុមបិសាចក្រហម Manchester United នៅកីឡដ្ឋាន Tsirion Athlítiko Kentro នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ។
Omonia បានបរាជ័យក្នុងលទ្ធផល ២–១ ទល់នឹងក្រុម Real Sociedad ក្នុងការប្រកួតវគ្គចែកពូលចុងក្រោយរបស់ក្រុមនេះ ដែល១គ្រាប់រកបានដោយកីឡាករ Bruno Felipe ស៊ុតបញ្ចូលទីក្នុងការប្រកួតចាញ់នៅប្រកួតលើកទី២។
ចំណែកក្រុម Manchester United បានទទួលជ័យជម្នះជាលើកដំបូងក្នុងការប្រកួតនៅរដូវកាលនេះ នៅពេលដែលពួកគេបានយកឈ្នះក្រុម Sheriff ក្នុងលទ្ធផល ២–០ នៅកីឡដ្ឋាន Stadionul Zimbru ក្នុងការប្រកួតវគ្គចែកពូលចុងក្រោយ។ ពេលនោះកីឡាករ Jadon Sancho និង Cristiano Ronaldo ជាអ្នករកគ្រាប់បាល់ជ័យជម្នះ។
Manchester United ឈរលេខ២ក្នុងពូលមាន៣ពិន្ទុ ខណៈដែលក្រុមOmonia មិនទាន់មានពិន្ទុឈរលេខ៤ ខណៈដែលឈរលេខ១ក្នុងពូលមាន៦ពិន្ទុគឺក្រុម Real Sociedad និងក្រុម Sheriff ស្ថិតនៅលេខ៣មាន៣ពិន្ទុ។
កីឡាករ Sancho និង Ronaldo គឺជាខ្សែប្រយុទ្ធដ៏សំខាន់របស់ Manchester United ក្នុងយុទ្ធនាការ Europa League បច្ចុប្បន្ន ដោយម្នាក់ៗស៊ុតបញ្ចូលទីបានម្នាក់១គ្រាប់។ ចំណែកក្រុម Omonia មានកីឡាករសំខាន់ Felipe ក្នុងការប្រកួត Europa League ដែលកីឡាកររូបនេះរកបាន១គ្រាប់ដែរ។
ម្ចាស់ផ្ទះ Omonia បានចាញ់ការប្រកួត Europa League លើកមុនរបស់ពួកគេនៅលើទឹកដីខ្លួនឯងក្នុងរដូវកាលនេះ។ រីឯជ័យជម្នះរបស់ Manchester United លើ Sheriff គឺជាការប្រកួតតែមួយគត់របស់ពួកគេនៅលើផ្លូវរហូតមកដល់បច្ចុប្បន្នក្នុងការប្រកួតនៅរដូវកាលនេះ។
ក្នុងការប្រកួត៦លើកចុងក្រោយ ក្នុងគ្រប់ការប្រកួតរបស់ក្រុម Omoniaឈ្នះ៣ និងចាញ់៣។ ក្រុមនេះបានស៊ុតបាល់បញ្ចូលទី១១គ្រាប់ និងរបូត៩គ្រាប់។ ដោយឡែក Manchester United ឈ្នះ៤ និងចាញ់២ ក្នុង៦ក្រុមចុងក្រោយ។ ក្រុមនេះស៊ុតបាល់បញ្ចូលទី១០គ្រាប់ និងរបូត៨គ្រាប់។
ក្រុមទាំង២នឹងត្រូវប្រកួតគ្នានៅវេលាម៉ោង១១និង៤៥នាទីម៉ោងនៅកម្ពុជាក្នុងពូល E ក្នុងទឹកដីក្រុម Omonia ខណៈដែលការប្រកួតក្នុងជើងទី២នៅទឹកដី Manchester United វិញនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែតុលាខាងមុខ ៕
ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)