ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបុណ្យឯករាជ្យជាតិ ឆ្នាំ២០២២។
សូមបញ្ជាក់ថា ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ នេះ, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការជាតិ ដើម្បីពិនិត្យ និងសម្រេច លើបញ្ជីឈ្មោះទណ្ឌិតដែលទទួលបានពីបណ្តាពន្ធនាគាររាជធានី-ខេត្ត និងមណ្ឌលអប់រំកែប្រែ ដែលអាចស្នេីសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបុណ្យឯករាជ្យជាតិ ឆ្នាំ២០២២ ខាងមុខនេះ ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិកនៃគណៈកម្មការថ្នាក់ជាតិ ដែលមានតំណាងនៃក្រសួងមហាផ្ទៃ , ទីស្តីការ គណៈ រដ្ឋមន្រ្តី , ក្រសួង យុត្តិធម៌ , មហាអយ្យការអមសាលាឧទ្ធរណ៍ ភ្នំពេញ , អគ្គនាយក ដ្ឋាន ពន្ធនាគារ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលមានការពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕
ដោយ ៖ សហការី