ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយថ្នាំញៀន១៤កញ្ចប់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងជំនាញនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅថ្ងៃទី០៥ ខែ តុលា ឆ្នាំ២០២២ វេលាម៉ោង ២៣ ៖ ៣០ នាទី ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច សំណង់មិនរៀបរយ ស្ថិតនៅ ភូមិ បាក់ទូក សង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានបញ្ជាក់ថា ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះ ឡុង គ្រឹស្នា ភេទ ប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ផ្ទះជួល ភូមិបាក់ទូក សង្កាត់ ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិត។ ក្នុងនោះ សម្ភារ:ដកហូត ក្រាមពណ៌សរសង្ស័យជាគ្រឿងញៀន ចំនួន ១៤កញ្ចប់ និងទូរស័ព្វដៃ ០២ គ្រឿង។

 នៅចំពោះមុខកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕

ដោយ៖ ជីណា


ចែករំលែក៖