ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅភាគឦសាននៃប្រទេសថៃ ស្លាប់៣១នាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស៣១នាក់ដែរបានស្លាប់ក្នុងការបាញ់ប្រហារនៅតំបន់ភាគឦសាននៃប្រទេសថៃ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។

លោក Archon Kraitong អ្នកនាំពាក្យកម្លាំងប៉ូលិសថៃបានឱ្យដឹងថា មានមនុស្ស៣១នាក់ស្លាប់។ តាមការបញ្ជាក់ពីកម្លាំងប៉ូលិស ជនដៃដល់គឺជាអតីតសមាជិកកម្លាំងប៉ូលិសដែលបានឈប់ពីការងារ ។
ក្នុងចំណោមជនរងគ្រោះមានទាំង កុមារនិងមនុស្សចាស់ផងដែរ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃបានស្នើដល់កម្លាំងមានសមត្ថកិច្ចតាមចាប់ខ្លួនជនដៃដល់យកមកដាក់ទោសតាមផ្លូវច្បាប់។ មកទល់ពេលនេះគេមិនទាន់ដឹងពីមូលហេតុនៃការបាញ់ប្រហារនោះនៅឡើយទេ៕ ដោយ៖ ធីរីណា

រូបថត៖ Zingnews.vn


ចែករំលែក៖