ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបន្តឆ្លើយទៅ VOD ដែលគាត់មិនអស់ចិត្តរឿងថតគេអាចប៉ះពាល់សិទ្ធិបុគ្គល

ចែករំលែក៖

ភ្នំពេញ ៖ បន្តឆ្លើយទៅ VOD ដែលគាត់មិនអស់ចិត្តរឿងថតគេអាចប៉ះពាល់ដល់សិទ្ធិបុគ្គល និងរឿងខ្ញុំសរសេររឿងកម្សាន្តច្រើនពេក ។ នេះជាប្រសាសន៍លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបានបង្ហោះលើ facebook ផ្លូវការ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។ 

     លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងបន្តថា ខ្ញុំអត់មានបង្ហាញមុខអ្នកណាម្នាក់ទេនៅក្នុងរូបនេះ លើកលែងតែរូបអ្នកផ្សាយស្រាបៀរ ដែលស្ម័គ្រចិត្តបង្ហាញមុខ ។ អ្នករិះគន់រឿងខ្ញុំសរសេរកម្សាន្តពិតជាអ្នកខ្ចិលអានអ្វីដែលខ្ញុំសរសេរនៅលើអាខោនខ្ញុំហើយ ។ គួរឧស្សាហ៍បន្តិចទៅ ។ 

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបន្តថា ខ្ញុំសរសេរថា អាខោនខ្ញុំសម្រាប់ទាក់ទងមិត្តភក្តិ សាកសួរសុខទុក្ខគ្នា លេងសើចសប្បាយជាមួយគ្នា ផ្លាស់ប្តូរព័ត៌មាន ( ទាំងព័ត៌មានមានប្រយោជន៍ និងទាំងព័ត៌មានអត់ប្រយោជន៍ ) ហើយហាមប្រើសម្តីអសុរោះ ហាមប្រមាថ ហាមបូសក្លៀក ( No arrogances)  ហើយមួយចំនួនចូលមកផ្ទះខ្ញុំដោយមិនបានទទួលការអញ្ជើញផងទេ ៕

ដោយ ៖ សិលា


ចែករំលែក៖