ខេត្តបន្ទាយមានជ័យ៖ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ រួមនឹងកងកម្លាំងទាំង៣ប្រភេទ មន្ទីរជំនាញ បន្តចុះអន្តរាគមន៍លើកទំនុបទប់ទឹកជំនន់ ជន់លិចចូលបរិវេណសាលវិទ្យាល័យ ជាតិមានជ័យ ស្ថិតនៅភូមិ បាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខណៈទឹកស្ទឹងសិរីសោភ័ណបន្តហក់ឡើង គឹតត្រឹមថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ឲ្យដឹងថា ៖ ទឹកស្ទឹងបានបន្តហក់ឡើង ជាមួយគ្នានោះ អាជ្ញាធរក្រុង ក៏បានជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព ដែលក្រុមការងារបានរៀបចំជូនផងដែរ។ ជាមួយគ្នានោះ លោក អភិបាលក្រុង ក៏បានជំរុញណែនាំដល់កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ត្រូវត្រៀមកងកម្លាំងប្រចាំការ អាជ្ញាធរត្រូវតាមដានស្ថានភាពទឹកឲ្យបានជាប់ប្រចាំ។
មួយវិញទៀតលោក ស្រេង សុផល ក៏បានណែនាំដល់ពលរដ្ឋ ត្រូវចូលថែរក្សាសុខភាព មានអនា ម័យក្នុងការរស់នៅ តាមរយៈការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ពិសេសត្រូវប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ កុំឱ្យបណ្តែតបណ្តោយលេងទឹកក្រែងកេីតមានករណីជាយថាហេតុណាមួយកើតមានឡើង ជាពិសេសប្រុងប្រយ័ត្នចំពោះសត្វអសិរពិសតិច ឬខាំជាដើម។
យោងតាមរបាយការណ៍របស់រដ្ឋបាលក្រុងសិរីសោភ័ណ គិតត្រឹមល្ងាចថ្ងៃទី៦ ខែតុលាម្សិលមិញ បានឲ្យដឹងថា៖ សង្កាត់ទាំង៧កំពុងរងដោយទឹកជំនន់ មានចំនួន១,៣៣៦គ្រួសារ ជម្លៀសទៅទីទួលសុវត្ថិភាព ២៣៩គ្រួសារ ក្នុងនោះលង់ទឹកស្លាប់០១នាក់, ប៉ះពាល់ដំណាំស្រូវ ១,៧០៨ហិកតា សាលារៀន៦កន្លែង, ប៉ះពាល់ប្រវែង៤៩,៣៨៥ម៉ែត្រ៕
ដោយ ៖ វណ្ណា