មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្ញើលិខិតអបអរសាទរ ខួបកំណើតទី៧០ឆ្នាំរបស់ប្រធានាធិបតីរុស្ស៊ីលោកពូទីន។ នៅក្នុងសារលិខិតនោះ មេដឹកនាំកូរ៉េខាងជើងបានសរសើរដល់ប្រធានាធិបតីពូទីនដែលបានប្រឆាំងរាល់ឧបសគ្គ ការគំរាមកំហែងពីអាមេរិក ។
ប្រមុខដឹកនាំកូរ៉េខាងជើងបានវាយតម្លៃខ្ពស់ចំពោះប្រធានាធិបតីពូទីន ដែលទទួលបានសមិទ្ធផលជាច្រើននៅក្នុងការកសាងរុស្ស៊ីឱ្យកាន់តែរឹងមាំ ខ្លាំងក្លា ។ លោកពូទីន បានបញ្ជាក់ថា «ថ្ងៃនេះ រុស្ស៊ីបានការពារយ៉ាងរឹងមាំ តម្លៃ និងផលប្រយោជន៍របស់ជាតិ គេចផុតពីការគំរាមកំហែងពីអាមេរិក។ ចំណុចទាំងនោះនឹងពិបាកក្លាយទៅជាការណ៍ពិតបើមិនមានមេដឹកនាំឆ្នើមដូចជាប្រធានាធិបតីពូទីន។
លោកគីម ជុងអ៊ុនបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងទីក្រុងព្យុងយ៉ាងនឹងទីក្រុងមូស្គូ ក៏ត្រូវបានពង្រីកនិងពង្រឹងជាងពេលណាទាំងអស់ ។ ទន្ទឹមនឹងនោះ ទំនាក់ទំនងបុគ្គលរវាងមេដឹកនាំទាំងពីរ ពូទីន-គីម ជុងអ៊ុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងកាន់តែរឹងមាំ ។
កូរ៉េខាងជើងគឺជាប្រទេសដំបូងដែលបានបង្ហាញការគាំទ្ររុស្ស៊ីដាក់បញ្ជូលខេត្តចំនួន៤របស់អ៊ុយក្រែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ។ ជាមួយគ្នានេះដែរ មន្ត្រីរុស្សីក៏បានបញ្ជាក់ថា ការដាក់បញ្ជូលខេត្តទាំង៤របស់អ៊ុយក្រែនស្របទៅតាមការចង់បានរបស់ពលរដ្ឋនៅក្នុងតំបន់ ។ ប៉ុន្តែប្រទេសលោកខាងលិចមិនទទួលស្គាល់ឡើយ៕ ដោយ៖ ធីរីណា
រូបថត ៖ YONHAP NEWS