ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាប​ និងឃាត់ខ្លួនមុខសញ្ញាម្នាក់ ក្នុងករណីគ្រឿង​ញៀន​ នៅស្រុកភ្នំព្រឹក

ចែករំលែក៖

ខេត្ត​បាត់ដំបង ​៖​ ស្រ្តី​ម្នាក់​ដែល​ជាមុខសញ្ញា​គ្រឿង​ញៀន​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ស្រុក​ភ្នំព្រឹក​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​និងឃាត់ខ្លួន​ ក្នុងបទល្មេីសជាក់ស្តែង​ ពាក់ព័ន្ធ​ករណី​រក្សាទុកដោយខុសច្បាប់នូវសារធាតុ​ញៀន។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​០៨​ ខែតុលា​ ឆ្នាំ​២០២២។ 

របាយការណ៍​ដដែល​បន្តថា​ ករណី​ឃាត់ខ្លួន​ស្រ្តី​ខាងលេីនេះ​ បានកេីតឡេីង​កាលពីវេលាម៉ោង​ ៣និង​៣០នាទី​រសៀល​ថ្ងៃទី ០៧ ខែ​តុលា​ម្សិលមិញ​នេះ​ នៅចំណុច​ភូមិភ្នំប្រាពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ 

បើ​តាមការបញ្ជាក់ពី​លោកវរសេនីយ៍ទោ​ ហេង​ បារាំង​ អធិការនគរបាលស្រុកភ្នំព្រឹក​ បានឱ្យដឹងថា​ ក្នុងកិច្ចប្រតិបត្តិការនេះ​ កម្លាំងសមត្ថកិច្ចបានចាប់និងឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ហ៊ាង ដានី ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅភូមិភ្នំប្រាំពី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ 

ដោយ​ឡែក​វត្ថុតាងចាប់យកបានរួមមាន៖​ ម្សៅក្រាមពណ៌សច្រក់ក្នុងថងផ្លាក់ស្ទិចកិបមាត់ពណ៌សមួយថង់​សង្ស័យជាសារធាតុញៀន​។​

បច្ចុប្បន្ន​ជនសង្ស័យនិងវត្ថុតាងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ​នៅស្នងការដ្ឋាន ចាត់ការតាមនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖