ព័ត៌មានទាន់ហេតុការណ៍៖

កងកម្លាំងប្រដាប់អាវុធ ទទួលអំណោយ​អាវរងា​រ ដែលជាអំណោយដ៏ថ្លៃថ្លា​របស់សម្តេចអគ្គមហាសេនាបតី​ តេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំងប្រដាប់អាវុធ ទទួលអំណោយ​អាវរងា​រ ដែលជាអំណោយដ៏ថ្លៃថ្លា​របស់សម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន។ នេះបើយោងតាមផេកផ្លូវការ របស់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។ 

សូមបញ្ជាក់ថា, នៅថ្ងៃព្រឹកថ្ងៃសៅរ៍​ ទី០៨​ ខែតុលា​ ឆ្នាំ​២០២២ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ​ខេត្តចំនួន១០០នាក់ អញ្ជើញចូលរួមទទួលអំណោយ​អាវរងា​រ ដែលជាអំណោយដ៏ថ្លៃថ្លា​របស់សម្តេចអគ្គមហាសេនាបតី​ តេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ក្រោមអធិតីភាព​ លោក ហ៊ុន​ ម៉ានី​ តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ​​​ ដែលប្រារព្វធ្វេីឡេីងនៅ​ទីបញ្ជាការកងពលតូចថ្មេីរជេីងលេខ​៥១​ ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ 

  ននាឱកាសនោះលោក ហ៊ុន​ ម៉ានី​ ក៏បានថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​ដែលបានលះបង់សាច់ស្រស់​ឈាមស្រស់​ ដេីម្បីបុព្វហេតុជាតិនិងមាតុភូមិ ។ ជាមួយគ្នានោះ​ដដែរលោក ក៏បានជូនពរដល់កងកម្លាំង​ទាំងអស់មានសុខភាពល្អ​ ជាពិសេសថែរក្សាសុខភាពនៅរដូវរងា​រដែលនឹងមកដល់នាពេលខាងមុខផងដែរ ។

  សូមជម្រាបជូនថា, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បានចូលរួមយ៉ាងសស្រាក់សស្រាំ ជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ។ តាមរយៈសកម្មភាពនេះ គួរអោយសោកស្តាយបំផុត ខណៈទាហាន ២រូប បានពលីជីវិត ដោយសារជួយសង្គ្រោះកុមារ២នាក់ លង់ទឹកនៅខេត្តឧត្តរមានជ័យ ៕

ដោយ ៖ សិលា


ចែករំលែក៖