ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះឆេះស្ថានីយប្រេងឥន្ធនៈនៅអៀរឡង់ ស្លាប់និងរបួសរាប់សិបនាក់

ចែករំលែក៖

តាមតួលេខជាបឋមកម្លាំងប៉ូលិសអៀរឡង់បង្ហាញឱ្យឃើញថា មានអ្នកស្លាប់៣នាក់និងរបួសប្រមាណ៣០នាក់នៅក្នុងហេតុការណ៍ផ្ទុះឆេះស្ថានីយប្រេងឥន្ធនៈនៅតំបន់Donegal ។ ក្នុងពេលជាមួយគ្នានេះដែរ សកម្មភាពជួយសង្គ្រោះកំពុងតែធ្វើឡើងយ៉ាងសកម្មដើម្បីស្វែងរកអ្នកជាប់គាំងនៅក្នុងគំនរអគារបាក់បែក។
តាមសារព័ត៌មាន The guardienនៅថ្ងៃទី៨ខែតុលាបានផ្សាយថា កម្លាំងប៉ូលិសអៀរឡង់ បានបញ្ជាក់ពីករណីផ្ទុះស្ថានីយប្រេងសាំងស្ថិតនៅក្នុងភូមិ Creeslough ទីក្រុង Donegal ភាគពាយព្យនៃប្រទេសអៀរឡង់។ ហេតុការណ៍ខាងលើកើតឡើងនៅល្ងាចថ្ងៃទី៧ខែតុលា ដោយបានបំផ្លាញផ្ទះជាច្រើនខ្នងនៅក្នុងភូមិ Creeslough និងធ្វើឱ្យបាក់ស្រុតមួយផ្នែកនៃអគារកម្ពស់ពីរជាន់របស់ស្ថានីយប្រេងឥន្ធនៈ ។
នៅពេលនេះអ្នកដែលរងរបួស បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតាមឧទ្ធម្ភាគចក្រ ។ តាមសារព័ត៌មាន The guardian គឺនៅមានមនុស្សជាច្រើនជាប់គាំងនៅក្នុងគំនរអគារបាក់បែក ហើយសកម្មភាពស្វែងរកអ្នកបាត់ខ្លួននៅតែបន្តដោយមានទាំងឆ្កែហិតក្លិនទៀតផង។
រដ្ឋមន្ត្រីក្រសួងការបរទេសអៀរឡង់លោក Simon Coveney បានចាត់ទុកគ្រោះថ្នាក់ខាងលើគឺជារឿងកម្រកើតមាន ហើយនេះជាគ្រោះអាសន្នយ៉ាងធំធេង។ លោកក៏បានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះផងដែរ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Cand


ចែករំលែក៖